(វ៉ាស៉ីនតោន)៖ ក្រុមហ៊ុន Facebook នៅថ្ងៃអង្គារសប្ដាហ៍នេះ បានបិទគណនីជាច្រើនបន្ថែមទៀតដែលគេសង្ស័យថា មានជាប់ពាក់ព័ន្ធនឹងរុស្ស៊ី និងព្យាយាមជ្រៀតជ្រែកក្នុងកិច្ចការបោះឆ្នោត សភាអាមេរិកពាក់កណ្ដាលអាណត្តិ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃពុធ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨។
ជុំវិញបិទគណនីនេះដែរ នាយកគោលនយោបាយសន្តិសុខព័ត៌មានវិទ្យារបស់ Facebook លោក ណាថានីញែល គ្លៃឈើ (Nathaniel Gleicher) បានគូសបញ្ជាក់យ៉ាងដូច្នេះថា «ខណៈយើងកំពុងបន្តការស៉ើបអង្កេត យើងបានរកឃើញ និងបិទចោលគណនីអ្នកប្រើប្រាស់ Facebook និង Instagram បន្ថែមទៀត»។
គួរជម្រាបថា នៅអំឡុងនៃការបោះឆ្នោតសភាអាមេរិកពាក់កណ្ដាលអាណត្តិកាលពីថ្ងៃទី០៦ ខែវិច្ឆិកាកន្លងទៅ ក្រុមហ៊ុន Facebook បានប្រកាសថា ខ្លួនបានបិទគណនីអ្នកលេង Facebook ចំនួន ៣០នាក់ និង Instagram ៨៥នាក់ ដែលត្រូវបានសង្ស័យថា មានជាប់ពាក់ព័ន្ធនឹងរុស្ស៊ី ក៏ដូចជាព្យាមលូកដៃចូលក្នុងកិច្ចការបោះឆ្នោតអាមេរិក។ ប៉ុន្តែគិតត្រឹមថ្ងៃអង្គាសប្ដាហ៍នេះ ការបិទគណនី Facebook បានកើនដល់ ៣៦នាក់ និង Instagram ៩៩នាក់ ហើយគណនីទាំងនេះត្រូវបានបង្កើតឡើងកាលពីពាក់ កណ្ដាលឆ្នាំ២០១៧ កន្លងទៅ៕