(ហ្សាការតា)៖ អាជ្ញាធរឥណ្ឌូណេស៉ីបានឲ្យដឹងថា អ្នកភូមិ០៧នាក់បានស្លាប់នាយប់ថ្ងៃសៅរ៍ នៅពេលហេតុការណ៍រអិលបាក់ដីបានវាយលុកស្រុក Nias Selatan នៃខេត្តស៊ូម៉ាត្រាខាងជើង។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃអាទិត្យ ទី១១ ខែវិច្ឆិកា ឆ្នាំ២០១៨។
ការធ្លាក់ភ្លៀងខ្លាំងគឺជាមូលហេតុ ដែលបានបង្កឲ្យទួលភ្នំកម្ពស់១០០ម៉ែត្របាក់ដីស្រុតទៅលើភូមិ Sukamaju និងបានសង្កត់ចំលើលំនៅឋានមួយខ្នងមានមនុស្ស០៧នាក់ ដែលជាហេតុធ្វើឲ្យពួកគេបាត់បង់ជីវិតទាំងអស់ ខណៈនាពេលនេះ សាកសពមនុស្សម្នាក់ត្រូវបានទាញចេញ។
គួរជម្រាបថា ដើម្បីបញ្ចៀសហានិភ័យនៃគ្រោះថ្នាក់បែបនេះទៀត អាជ្ញាធរបានសម្រេចជម្លៀសខ្លួនគ្រួសារទាំងអស់ ដែលនៅរស់នៅជុំវិញនោះជាបណ្តោះអាសន្ន ខណៈដែលភ្លៀងនៅតែបន្តធ្លាក់ឥតឈប់៕