(វ៉ាស៊ីនតោន)៖ អតីតប្រធានាធិបតីអាមេរិក លោក ចច ដាប់ប៊ែល យូប៊ូស (George W. Bush) និងភរិយារបស់លោក គឺលោកស្រី ឡូរ៉ា (Laura) នឹងទទួលបានមេដាយខាងសេរីភាព (Liberty Medal) នៅថ្ងៃអាទិត្យស្អែកនេះ (ម៉ោងអាមេរិក) ក្នុង ទីក្រុង Philadelphia។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅថ្ងៃសៅរ៍ ទី១០ ខែវិច្ឆិកា ឆ្នាំ២០១៨។
មេដាយខាងសេរីភាព (Liberty Medal) ជាទម្លាប់គឺត្រូវប្រគល់ជូនដល់មេដឹកនាំទាំងឡាយណា ដែលបានតស៊ូដើម្បីសេរីភាព របស់ប្រជាជននៅទូទាំងពិភពលោកដូចជា លោក Nelson Mandela និងអ្នកនាង Malala Yousafzai ជាដើម។ ចំណែកឯ លោក ចច ដាប់ប៊ែល យូប៊ូស ក៏នឹងត្រូវទទួលមេដាយសេរីភាពនេះដែរនៅថ្ងៃទី១១ ខែវិច្ឆិកានេះ នាឱកាសនៃទិវាអតីតយុទ្ធជន ដែលក្នុងបណ្ដាប្រទេសអឺរ៉ុប ត្រូវបានគេស្គាល់ថាជាទិវាសន្តិភាពបញ្ចប់សង្រ្គាមលោកលើកទី១ នៅថ្ងៃសៅរ៍ ទី១០ ខែវិច្ឆិកា ឆ្នាំ១៩១៨។
គួរបញ្ជាក់ថា អតីតប្រធានាធិបតីអាមេរិក លោក ចច ដាប់ប៊ែល យូប៊ូស ត្រូវបានគេស្គាល់យ៉ាងច្បាស់ថាជាអ្នកចាប់ផ្ដើមសង្រ្គាម នៅក្នុងប្រទេសអាហ្វហ្កានីស្ថាន ដែលមកទល់នឹងពេលនេះមានរយៈពេលជាង១៨ឆ្នាំទៅហើយ ក៏សង្រ្គាមនៅមិនទាន់បញ្ចប់នៅ ឡើយទេ។ មិនតែប៉ុណ្ណោះ លោក ប៊ូស ក៏ជាអ្នកបង្កសង្រ្គាមនៅក្នុងប្រទេសអ៊ីរ៉ាក់ផងដែរ ជាមួយការប៉ាន់ប្រមាណថាមនុស្ស កន្លះលាននាក់បានស្លាប់ ខណៈជម្លោះរុំារ៉ៃនៅតែបន្តកើតមាននៅមកទល់សព្វថ្ងៃ៕