(ពិភពលោក)៖ នៅថ្ងៃព្រហស្បតិ៍ ទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំងព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថា តើព្រឹត្តិការណ៍រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះ សូមទស្សនាដូចខាងក្រោម៖
១៖ បំណែកអាចម៍ផ្កាយដែលធ្លាក់នៅក្រិចកាលពី២០០ឆ្នាំមុន ដាក់តាំងបង្ហាញជាលើកដំបូង ក្នុងសារមន្ទីរនៅទីក្រុងអាតែន។
២៖ ត្រីផ្សោតកម្របំផុតមួយក្បាលងាប់នៅលើឆ្នេរទន្លេ Ayeyarwady របស់មីយ៉ាន់ម៉ា។
៣៖ សេតវិមានឈប់ឲ្យអ្នកសារព័ត៌មាន CNN ម្នាក់ចូលយកព័ត៌មានទៀត ព្រោះតែការទាស់ទែងជាមួយប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ។
៤៖ ពិធីករព័ត៌មានទីមួយដែលបង្កើតឡើងដោយបច្ចេកវិទ្យា Artificial Intelligence ឬ AI បង្ហាញសមត្ថភាពលើកដំបូងនៅចិន។
៥៖ លោក ដូណាល់ ត្រាំ បណ្តេញលោក Jeff Sessions ដែលជាអគ្គរដ្ឋអាជ្ញានិងជារដ្ឋមន្រ្តីយុត្តិធម៌អាមេរិកចេញពីតំណែង។
៦៖ វៀតណាមរកចំណូលបាន៣.៣ពាន់លានដុល្លារ ពីការនាំចេញបន្លែ-ផ្លែឈើទៅក្រៅប្រទេស ខណៈចិនជាអ្នកនាំចូលធំជាងគេ។
៧៖ មនុស្ស១៣នាក់ស្លាប់ ក្នុងករណីបាញ់ប្រហារនៅរដ្ឋកាលីហ្វរញ៉ាសហរដ្ឋអាមេរិក។