ផ្ទុះករណីបាញ់ប្រហារយ៉ាងកក្រើកក្នុងទីក្រុង L.A. រដ្ឋកាលីហ្វរញ៉ា នៃសហរដ្ឋអាមេរិក!
08-11-2018 15:41
(កាលីហ្វ័រញ៉ា)៖ ប្រព័ន្ធផ្សព្វផ្សាយអាមេរិក បានរាយការណ៍នៅថ្ងៃព្រហស្បតិ៍នេះថា បុរសខ្មាន់កាំភ្លើងម្នាក់បានបើកការបាញ់រះ នៅឯក្លឹបកម្សាន្ដ បាដឺឡាញបារ អ៊ែន ហ្គ្រីល (Borderline Bar & Grill) ស្ថិតនៅក្នុងតំបន់ Thousand Oaks នៃជាយទីក្រុងឡូស អាន់ជែលឡែស (L.A.) រដ្ឋកាលីហ្វ័រញ៉ា។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅថ្ងៃព្រហស្បតិ៍ ទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៨។
ជាមួយគ្នានោះដែរ បើតាមព័ត៌មានបឋម ប៉ូលិសម្នាក់ត្រូវបាន បាញ់ឱ្យរបួស ខណៈមនុស្សពី ១១នាក់ ទៅ ២០នាក់ ក៏បានរងរបួសនៅក្នុងបាញ់ប្រហារនេះដែរ។ ចំណែកឯ រថយន្ដសង្រ្គោះបន្ទាន់ ០៤គ្រឿង ត្រូវបញ្ជូនទៅកន្លែងកើតហេតុហើយ ប៉ុន្តែមិនទាន់មានសេចក្ដីរាយការណ៍លម្អិត អំពីខ្មាន់កាំភ្លើងនៅឡើយទេ ដោយគ្រាន់តែគេដឹងថា មានការបាញ់តបតជាមួយប៉ូលិសប្រហែលជា ៣០គ្រាប់៕