(តាជីគីស្ថាន)៖ កងកម្លំាងសន្តិសុខតាជីគីស្ថាន បានបាញ់សម្លាប់អ្នកទោសយ៉ាងហោចណាស់១៣នាក់ នៅឯពន្ធនាគារមួយ
កន្លែងក្នុងទីក្រុង Khujand ជាទីដែលអំពើហិង្សាបានផ្ទុះឡើងនៅយប់ថ្ងៃពុធ សប្ដាហ៍នេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៨។
ភ្លាមៗនោះ ក្រុមមន្ត្រីតាជីគីស្ថានជាច្រើនក៏បានទទួលស្គាល់ថាអំពើហិង្សាបានកើតឡើងផងដែរ តែមិនទាន់បានផ្ដល់ព័ត៌មាន អ្វីលម្អិតបន្ថែមនោះឡើយ៕