(យ៉ាងហ្គន)៖ អាជា្ញធរមីយ៉ាន់ម៉ានៅថ្ងៃព្រហស្បតិ៍នេះបានឱ្យដឹងថា ត្រីផ្សោតដ៏កម្រមួយក្បាល បានងាប់នៅក្នុងតំបន់ទន្លេអភិរក្ស អាយេយ៉ាវ៉ាឌី (Ayeyarwady)។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៨។
ត្រីផ្សោតញីមួយក្បាលខាងលើ ត្រូវបានក្រុមអ្នកនេសាទរកឃើញអណ្តែតលើទឹកទន្លេស្ថិតចន្លោះទីក្រុង ម៉ាន់ដាឡាយ (Mandalay) និងទីក្រុង ក្យូកម្យ៉ង (Kyaukmyaung) កាលពីថ្ងៃអង្គារ ដោយឃើញមានដុំថ្មចងនៅជាប់នឹងកន្ទុយរបស់វា។ ដោយឡែក អាជ្ញាធរអភិរក្សសត្វព្រៃមីយ៉ាន់ម៉ា ក៏បានបញ្ជាក់ដែរថា ត្រីផ្សោតដ៏កម្រមួយក្បាលនេះទំនងជាបានងាប់ បន្ទាប់ពីត្រូវបានគេព្យាមយាមចាប់វា ហើយថ្មដែលជាប់ នឹងកន្ទុយគឺជាអន្ទាក់ប្រើប្រាស់ក្នុងការនេសាទ។
គួរបញ្ជាក់ថា ត្រផ្សោតញីខាងលើមានប្រវែង ២ម៉ែត្រ និងមានទំហំ ១.២ម៉ែត្រ ហើយបើតាមអាជ្ញាធរអភិរក្សសត្វព្រៃមីយ៉ាន់ម៉ា ត្រីផ្សោតនៅក្នុងទន្លេ Ayeyarwady មាន ៧៦ក្បាល ជាមួយកន្លែងរស់នៅ ២៦កន្លែង នៅចន្លោះទីក្រុង Mandalay និងទីក្រុង Kyaukmyaung។
ចំណែកឯ តំបន់ទន្លេអភិរក្ស Ayeyarwady នេះដែរត្រូវបានពង្រីកវិសាលភាពកាលពីខែសីហា រហូតដល់ ១០០គីឡូម៉ែត្រ ដោយរួមបញ្ចូលចាប់ពីតំបន់ដែនទឹក នៃទីក្រុង កាថា (Katha) នៃពាយ័ព្យតំបន់ សាហ្គេង (Sagaing) ទៅកាន់ទីក្រុង ស្វេគូ (Shwegu) នៃរដ្ឋ កាឈីន (Kachin)៕