(ពិភពលោក)៖ នៅថ្ងៃពុធ ទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួម​មាន​ទាំង​ព្រឹត្តិការ​ណ៍​នយោ​បាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះ​បើ​ចង់​ដឹង​ថា តើព្រឹត្តិ​ការណ៍​រូបភាពប្រ​ចាំ​ថ្ងៃនេះ​មាន​អ្វី​ខ្លះ​នោះ ​សូម​ទស្សនា​​​ដូច​​ខាង​ក្រោម៖

១៖ ទីបំផុតរុស្ស៊ី​បាញ់បង្ហោះផ្កាយរណប​អឺរ៉ុបដោយ​ជោគជ័យ និងជាការស្តារ​មុខមាត់ឡើង​វិញ​ក្នុងវិស័យ​អវកាស។

២៖ ក្នុងការបោះឆ្នោតពាក់កណ្តាល​អាណត្តិនៅអាមេរិក បក្សប្រជាធិបតេយ្យ​​ក្លាយជា​អ្នកគ្រប់គ្រង​​សភាអាមេរិក​វិញម្តង ខណៈបក្ស​សាធារណរដ្ឋ​នៅតែបន្តគ្រប់គ្រងព្រឹទ្ធសភាដដែល។

៣៖ ​គំរូនៃស្ថានីយអវកាសថ្មីរបស់ចិន ដែលនឹងលេចរូបរាងឡើងនៅឆ្នាំ២០២២ ត្រូវដាក់តាំងបង្ហាញក្នុងពិព័រណ៍ Airshow China។

៤៖ រុស្ស៉ីប្រារព្ធពិធីព្យុហយាត្រាយោធា ដើម្បីរំលឹកដល់ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ១៩៤១។

៥៖ ទិដ្ឋភាពរដូវស្លឹកឈើជ្រុះ នៅទីក្រុងព្រុចសែល ប្រទេសបែលហ្សិក។​

៦៖ ហិណ្ឌូសាសនិកប្រារព្ធពិធីបុណ្យ Diwali នៅរដ្ឋធានីដាកា នៃប្រទេសបង់ក្លាដែស។

៧​៖ ទិដ្ឋភាពព្រិលធ្លាក់នៅក្រុង Xining ខេត្ត Qinghai ភាគពាយ័ព្យប្រទេសចិន។