(ប៉េកាំង)៖ លោក Shen Haixiong អគ្គនាយក China Media Group ដែលបានស្ថាប័នប្រព័ន្ធផ្សព្វផ្សាយ ធំជាងគេបំផុតនៅចិនបានលើកឡើងថា «ទស្សនមហាសមុទ្រ» ដែល លើបណ្តាញអ៊ីនធើណែតថ្មីៗនេះ បានបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំ ចំពោះការបើកទូលាយរបស់ប្រទេសចិនសម្រាប់អន្តរជាតិ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានចិន CGTN នៅរសៀលថ្ងៃពុធ ទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៨។
ក្នុងវេទិកាប្រព័ន្ធសារព័ត៌មានហិរញ្ញវត្ថុនិងធនាគារគំនិតអន្តរជាតិ Hongqiao ដែលបានប្រារព្ធធ្វើឡើងកាលពីរសៀលថ្ងៃទី៥ ខែវិច្ឆិកា លោក Shen Haixiong បានថ្លែងដូច្នេះថា «ពាក្យនិងឃ្លាឃ្លោងជាច្រើនដូចជា «ស្ថិតស្ថិរអមតៈដូចមហាសមុទ្រ” ជាដើម ដែលបានដកស្រង់ចេញពីខ្លឹមសារនៃសុន្ទរកថារបស់លោក ស៊ី ជិនពីង ប្រធានរដ្ឋចិនក្នុងពិធីសម្ពោធបើកពិព័រណ៍នាំចូលចិនអន្តរជាតិលើកដំបូង បានក្លាយជាពាក្យពេចន៍គួរឲ្យចាប់អារម្មណ៍យ៉ាងខ្លាំងលើបណ្តាញអ៊ីនធើណេតនិងបណ្តាញទំនាក់ទំនងសង្គមទាំងជាតិនិងអន្តរជាតិ ហើយត្រូវបានទទួលស្គាល់ខ្លាំងជាទូទៅ។
លោក Shen Haixiong បានបន្តថា សុន្ទរកថារបស់លោក ស៊ី ជិនពីង បានបង្ហាញនូវអាកប្បកិរិយាទទួលខុសត្រូវរបស់ប្រទេសចិន។ ក្នុងនាមជាពិព័រណ៍នាំចូលអន្តរជាតិខ្នាតធំដំបូងគេបង្អស់លើពិភពលោក ព្រឹត្តិការណ៍នេះបានបង្ហាញយ៉ាងពេញលេញនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំ របស់ប្រទេសចិនចំពោះការបើកទូលាយសម្រាប់អន្តរជាតិ។ លោកបានបន្ថែមទៀតថា «របាយការណ៍ចុងក្រោយរបស់ធនាគារពិភពលោក អំពីបរិយាកាសធ្វើអាជីវកម្មឆ្នាំ២០១៩» បានបង្ហាញយ៉ាងពេញលេញថា បរិយាកាសទីផ្សារសេដ្ឋកិច្ចរបស់ចិនកំពុងត្រូវសហគមន៍អន្តរជាតិទទួលស្គាល់ជាទូទៅ។
គួរបញ្ជាក់ថា យោងតាម «របាយការណ៍ចុងក្រោយរបស់ធនាគារពិភពលោក អំពីបរិយាកាសធ្វើអាជីវកម្មឆ្នាំ២០១៩ ការបណ្តុះបណ្តាលសម្រាប់កំណែទម្រង់» ដែលទើបប្រកាសផ្សព្វផ្សាយនាពេលថ្មីៗនេះបានឲ្យដឹងថា ក្នុងតួអង្គសេដ្ឋកិច្ចចំនួន ១៩០ ប្រទេសចិនឈរនៅលំដាប់ថ្នាក់ទី ៤៦ គឺជាតួអង្គសេដ្ឋកិច្ចដែលលូតលាស់ខ្លាំងបំផុត ក្នុងមួយឆ្នាំកន្លងទៅនេះ៕