(ស៉ីដនី)៖ បុរសអូស្រ្ដាលីម្នាក់មានអាយុ ៣៣ឆ្នាំ ត្រូវបានត្រីឆ្លាមមួយក្បាលសម្លាប់នៅល្ងាចថ្ងៃចន្ទសប្ដាហ៍នេះ បន្ទាប់ពីរូបគេបាន ហែលចេញពីទូកកម្សាន្តមួយគ្រឿងនៅក្បែរឆ្នេរ ស៊ីដហាប៊ឺ (Cid Harbor) នៃកោះ វីតសាន់ដេ (Whitsunday) ស្ថិតក្នុងតំបន់ឧទ្យានថ្មប៉ប្រះទឹក ហ្គ្រែតបារៀរីហ្វ (Great Barrier Reef)។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៉ីនហួរ នៅព្រឹកថ្ងៃអង្គារ ទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៨។
យោងតាមអាជ្ញាធរសង្រ្គោះបន្ទាន់ប្រចាំតំបន់ បុរសខាងលើត្រូវបានជួយសង្រ្គោះភ្លាមៗដោយគ្រូពេទ្យពីរនាក់ និងពេទ្យស្រីម្នាក់នៅក្បែរទូកកម្សាន្តនោះ មិននឹងត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យ ម៉ាក់ខេយ បេស (Mackay Base Hospital) នៅម៉ោង ៨៖០០នាទីយប់ដើម្បីវះកាត់។ ក៏ប៉ុន្តែដោយសាររូបគេរងរបួសធ្ងន់ពេក បុរសម្នាក់នេះបានស្លាប់ប៉ុន្មានម៉ោងក្រោយមក។
គួរបញ្ជាក់ថា នេះគឺជាការវាយប្រហារដោយត្រីឆ្លាមលើកចុងក្រោយបំផុត នៅក្នុងតំបន់ឧទ្យាន Great Barrier Reef និងកើត ឡើយតែប៉ុន្មានសប្ដាហ៍ប៉ុណ្ណោះ បន្ទាប់ពីភ្ញៀវទេសចរពីរនាក់ ត្រូវបានវាយប្រហារដោយត្រីឆ្លាមកាលពីខែកញ្ញា។ ដោយឡែក ក្មេងស្រីមានអាយុ ១២ឆ្នាំម្នាក់ទៀត ក៏ត្រូវបានឆ្លាមខាំនៅឆ្នេរ Cid Harbor ផងដែរ ដោយបណ្ដាលឱ្យនាងបាតបង់ជើងម្ខាង៕