Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

BREAKING NEWS: យន្ដហោះ Boeing 737 ផ្ទុកមនុស្ស១៧៣នាក់ បង្ខំចិត្តចុះចតជាបន្ទាន់នៅឯតំបន់ស៊ីបេរី ប្រទេសរុស្ស៊ី

04-11-2018 16:14

(ម៉ូស្គូ)៖ យន្ដហោះ Boeing 737 មួយគ្រឿងផ្ទុកមនុស្ស១៧៣នាក់ ត្រូវបានគេរាយការណ៍ថាកំពុងហោះហើរឆ្វែលជុំវិញអាកាស និង ត្រៀមខ្លួនចុះចតជាបន្ទាន់ នៅឯអាកាសយានដ្ឋានក្នុងតំបន់ស៊ីបេរី ដោយសារតែកញ្ចក់ផ្នែកខាងមុខនៃកាប៊ីនរបស់ពីឡុតមាន ស្នាមប្រេះស្រាំ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី TASS នៅថ្ងៃអាទិត្យ ទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៨។

យោងតាម TASS យន្ដហោះខាងលើ គឺជាកម្មសិទ្ធិរបស់ក្រុមហ៊ុន NordStar និងមានជើងហោះហើរពីទីក្រុង Novosibirsk ឆ្ពោះទៅកាន់ទីក្រុង Sanya ភាគខាងត្បូងប្រទេសចិន។ ក៏ប៉ុន្តែ ក្រោយហោះឡើងបានបន្តិច ក្រុមពីឡុតបានរាយការណ៍ថា កញ្ចក់នៃកាប៊ីនផ្នែកខាងមុខមានស្នាមប្រេះស្រាំ ហើយសម្រេចចិត្តសុំចុះចតជាបន្ទាន់នៅឯអាកាសយានដ្ឋាន Krasnoyarsk ស្ថិតនៅតំបន់ស៊ីបេរី ប្រទេសរុស្ស៊ី។ ប៉ុន្តែភ្លាមៗ មិនទាន់មានការបញ្ជាក់អ្វីលម្អិតបន្ថែមនៅឡើយទេ។