(អ៊ីតាលី)៖ អាជ្ញាធរអ៊ីតាលី បានឱ្យដឹងថាចំនួនអ្នកស្លាប់នៅក្នុងគ្រោះទឹកជំនន់ និងខ្យល់ព្យុះកាលពីសប្ដាហ៍មុន បានកើនដល់ ១៧នាក់ហើយ ខណៈអាជ្ញាធរកំពុងវាយតម្លៃពីទំហំខូចខាត។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNN នៅថ្ងៃអាទិត្យ ទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៨។
កម្លាំងខ្យល់ព្យុះ និងភ្លៀងធ្លាក់ដ៏ខ្លាំងកាលពីសប្ដាហ៍មុន បានបង្កជាការខូចខាតនៅតាមតំបន់ និងទីក្រុងជាច្រើននៅក្នុងប្រទេស
អ៊ីតាលី ហើយក្នុងនោះទីក្រុង Venice រងគ្រោះធ្ងន់ធ្ងរជាងគេដោយសារទឹកជំនន់ ស្របពេលការខូចខាតនៅក្នុងតំបន់ Veneto ទាំងមូលត្រូវបានគេវាយតម្លៃថារហូតដល់ទៅ០១ពាន់លានអឺរ៉ូឯណោះ។ លើសពីនេះទៅទៀត ភូមិ និងផ្លូវជាច្រើនក៏ត្រូវបាន បំផ្លាញផងដែរដោយសារគ្រោះរអិលបាក់ដី បង្កឡើងដោយភ្លៀងធ្លាក់ខ្លាំង។
គួរបញ្ជាក់ថា បើតាមអាជ្ញាធអ៊ីតាលី គ្រោះទឹកជំនន់នៅក្នុងទីក្រុង Venice គឺជាគ្រោះទឹកជំនន់ដ៏អាក្រក់បំផុត មិនធ្លាប់មានក្នុង រយៈពេលជាងមួយស.វមកនេះ៕