១៖ កសិករចិន​ប្រែក្លាយវាលខ្សាច់នៅទីក្រុង Zhangye នៃខេត្ត Gansu ភាគពាយ័ព្យប្រទេសចិន ឲ្យទៅជាពណ៌ក្រហមឆ្អៅ ដោយការ​ដាក់ហាលផ្លែម្ទេសដ៏ច្រើនលើសលុប។

 

 


២៖ អ្នកហាត់កុងហ៊្វូវ័យក្មេង វាយបំបែកឥដ្ឋ​ចំនួន៥០ដុំដោយប្រើដៃទទេ ក្នុងរយៈពេលត្រឹម៤០វិនាទីនៅក្រុង Bijie ភាគ​និរតីចិន។

 

 

៣៖ ស្ថានីយរដ្ឋភ្លើងក្រោមដីវែងជាងគេបង្អស់ប្រចាំតំបន់អាស៊ី គ្រោងបើកសម្ពោធក្នុងក្រុង Shenzhen ប្រទេសចិន នៅខែមិថុនា ឆ្នាំ២០២០។ ស្ថានីយនេះមានបណ្តោយប្រវែង៧១០ម៉ែត្រ ទទឹង​២០.២ម៉ែត្រ ជម្រៅ​២៤ម៉ែត្រ និងអាចទទួលដំណើរ​បានរហូតដល់​២៧០,០០០នាក់ក្នុងមួយថ្ងៃ។

 

 

៤៖ អម្បូរសត្វឆ្មាភ្នំ០៣ក្បាល ត្រូវបានប្រទះឃើញជាលើកដំបូងតាមកាមេរ៉ា នៅខេត្ត Qinghai ភាគពាយ័ព្យប្រទេសចិន។

 

 

៥៖ ស្រ្តីម្នាក់ជំពប់ជើងធ្លាក់ជើងចូលអាងសត្វត្រីឆ្លាម ក្នុងម៉ោងដាក់ចំណី នៅឯផ្សារទំនើបមួយកន្លែង ក្នុងក្រុង Jiaxing នៃខេត្ត Zhejiang ភាគខាងកើតចិន។ សំណាងល្អ​​ ស្រ្តីរូបនោះត្រូវសន្តិសុខជួយសង្រ្គោះទាន់ពេល និងពុំបានរងរបួសអ្វីឡើយ។ បើតាម​សេចក្តីរាយការណ៍ព័ត៌មាន ស្រ្តីម្នាក់នោះ បានដើរកាត់អាងត្រីឆ្លាម ដោយសារប្រញាប់ទៅចូលរួមប្រជុំបន្ទាន់មួយ។