(ពិភពលោក)៖ នៅថ្ងៃសុក្រ ទី០២ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួម​មាន​ទាំង​ព្រឹត្តិការ​ណ៍​នយោ​បាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះ​បើ​ចង់​ដឹង​ថា តើព្រឹត្តិ​ការណ៍​រូបភាពប្រ​ចាំ​ថ្ងៃនេះ​មាន​អ្វី​ខ្លះ​នោះ ​សូម​ទស្សនា​​​ដូច​​ខាង​ក្រោម៖

១៖ ស្មានហ្វូន FlexPai ដែលមានសមត្ថភាពបត់អេក្រង់និងតួទូរស័ព្ទបានទាំងស្រុងដំបូងគេលើពិភពលោក បង្ហាញខ្លួននៅចិន។

២៖ គ្រោះរញ្ជួយដីកម្រិត៦.២រ៉ិចទ័រ វាយប្រហារប្រទេសឈីលី ប៉ុន្តែពុំបានបង្កគ្រោះថ្នាក់អ្វីឡើយ។

៣៖ ​យានអវកាស Dawn ត្រូវទីភ្នាក់ងារអវកាស NASA ប្រកាសឲ្យដឹងថា ​បេសកកម្មវាត្រូវបញ្ចប់ហើយ ដោយសារអស់ឥន្ធនៈ។

៤៖ ជនភៀសខ្លួនស៉ីរី​ប្រហែល៥៥,០០០នាក់ហើយ បានត្រឡប់ពីលីបង់ទៅកាន់ប្រទេសកំណើតវិញ គិតចាប់តាំងពីខែមិថុនា។

៥៖ រដ្ឋ Tennessee សហរដ្ឋអាមេរិក ប្រើកៅអីឆក់ប្រហារជីវិត​ទណ្ឌិតជាលើកដំបូង ចាប់តាំងតែពីឆ្នាំ២០០៧។

៦៖ អ្នកជំនាញមុជទឹកដែល​​បានចូលរួមប្រតិបត្តិការជួយសង្គ្រោះជនជាតិ​​ថៃទាំង​១៣នាក់ ចេញពីរូងភ្នំថៃកាលពីខែកក្កដាទើប​ទទួល​បាន​​ពាន​រង្វាន់​​កិត្តិយសពីរដ្ឋ South Australia នៃប្រទេសអូស្ត្រាលី។

៧​៖ បេក្ខជនប្រធានាធិបតីលីប៊ី Aref Ali Nayed សន្យានឹងធ្វើឱ្យលីប៊ីក្លាយទៅជាប្រទេសស្វីសទី២ នៅទ្វីបអាហ្រ្វិក។