(ម៉ូស្គូ)៖ នាយករដ្ឋមន្រ្តីរុស្ស៉ី លោក Dmitry Medvedev បានសម្រេចដាក់ទណ្ឌកម្ម​លើជនជាតិអ៊ុយក្រែនចំនួន៣២២នាក់ រួមជាមួយ​​​ក្រុមហ៊ុន-អង្គភាពរបស់អ៊ុយក្រែនចំនួន៦៨ទៀត ជុំវិញបញ្ហាជម្លោះយ៉ាងអូសបន្លាយរវាង​ទីក្រុងម៉ូស្គូនិងទីក្រុងកៀវ។ នេះបើតាម​ការ​ដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៉ីនហួរ នៅយប់ថ្ងៃព្រហស្បតិ៍ ទី០១ ខែវិច្ឆិកា ឆ្នាំ២០១៨។

ទណ្ឌកម្មខាងលើដែលជាការបង្គាប់របស់ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន កាលពីខែមុន រួមមានការបង្កកទ្រព្យសម្បត្តិ​របស់​បុគ្គលនិងអង្គភាពដែលជាប់ក្នុងបញ្ជីខ្មៅ នៅក្នុងប្រទេសរុស្ស៉ី ព្រមទាំងបម្រាមលើការផ្ទេរប្រាក់របស់ពួកទាំងចេញពីប្រទេសរុស្ស៉ី​ជា​ដើម​។

គួរជម្រាបថា ទំនាក់ទំនង​រវាងប្រទេសទាំងពីរ បាននិងកំពុងបន្តធ្លាក់ចុះដុនដាប ចាប់តាំងតែពីដើមឆ្នាំ២០១៤ ដោយសារបញ្ហា​តំបន់​គ្រីមៀ និងជម្លោះប្រដាប់អាវុធនៅភាគខាងកើតអ៊ុយក្រែន។ ចាប់តាំងពីពេលនោះមក ទីក្រុងកៀវ បានដាក់ទណ្ឌកម្មជាបន្តបន្ទាប់​ប្រឆាំង​នឹង​ប្រទេសរុស្ស៉ី៕