ទស្សនាបណ្តុំរូបភាព ស្តែងពីព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៨! (Photo inside)
01-11-2018 20:20
(ពិភពលោក)៖ នៅថ្ងៃព្រហស្បតិ៍ ទី០១ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំងព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថា តើព្រឹត្តិការណ៍រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះ សូមទស្សនាដូចខាងក្រោម៖
១៖ ឥណ្ឌូណេស៉ីរកឃើញនិងស្រង់បានប្រអប់ខ្មៅមួយ ក្នុងចំណោមប្រអប់ខ្មៅទាំងពីរនៃយន្តហោះ Lion Air ដែលធ្លាក់ចូលសមុទ្រស្លាប់មនុស្ស១៨៩នាក់។
២៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជែអ៊ីន ឲ្យដឹងថា ប្រមុខដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន នឹងមកទស្សនកិច្ចនៅសេអ៊ូលឆាប់ៗនេះ។
៣៖ ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ គ្រោងបង្កើនទ័ពរហូតដល់១៥,០០០នាក់ ទៅកាន់ព្រំដែនជាមួយម៉ិចស៊ីកូ ដើម្បីទប់ទល់លំហូរជន់ភៀសខ្លួន។
៤៖ កងកម្លាំងគាំទ្រដោយសហរដ្ឋអាមេរិក ផ្អាកការវាយប្រហារក្នុងប្រទេសស៊ីរី ព្រោះតែរងការវាយប្រហារពីកងទ័ពតួកគី។
៥៖ មេដឹកនាំបក្សប្រឆាំងប៉េរូ លោកស្រី Fujimori ត្រូវតុលាការចាប់ដាក់ពន្ធនាគារ ដោយសារខ្លាចរត់ទៅក្រៅប្រទេស។
៦៖ របាយការណ៍ថ្មី ឲ្យដឹងថាតំបន់ធម្មជាតិនៅទូទាំងសកលលោក កំពុងបាត់បង់យ៉ាងឆាប់រហ័ស ដោយសារតែសកម្មភាពមនុស្ស។
៧៖ ប្រធានាធិបតីតួកគី អះអាងថាតួកគីកំពុងផលិតប្រព័ន្ធការពារមីស៊ីលរយៈចម្ងាយឆ្ងាយ ដោយស្នាដៃខ្លួនឯងតែម្តង។