ទស្សនាបណ្តុំរូបភាពសំខាន់ៗ ស្តែងពីព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨! (Photo Inside)
31-10-2018 20:31
(ពិភពលោក)៖ នៅថ្ងៃពុធ ទី៣១ ខែតុលា ឆ្នាំ២០១៨នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖
១៖ អាជ្ញាធរអ៊ីតាលីបានឱ្យដឹងនៅថ្ងៃពុធនេះថា មនុស្សយ៉ាងហោចណាស់ ១១នាក់ បានស្លាប់នៅឯតំបន់ភាគខាងជើង និងភាគខាងលិចដោយសារតែខ្យល់ព្យុះ និងគ្រោះទឹកជំនន់ ដែលកំពុងជន់លិចប្រទេសអ៊ីតាលី ដោយបង្ខំឱ្យសាលារៀន និងតំបន់ ទេសចរណ៍នៅក្នុងតំបន់ជាច្រើន ត្រូវបិទទ្វារជាបណ្ដោះអាសន្ន៕
២៖ នាយករដ្ឋមន្រ្តីឥណ្ឌា លោក ណារិនដ្រា ម៉ូឌី (Narendra Modi) នាថ្ងៃពុធនេះ បានដាក់សម្ពាធរូបសំណាកខ្ពស់ជាងគេបំផុតលើលោក នៅឯរដ្ឋហ្គូចារ៉ាត (Gujarat) ស្ថិតនៅភាគខាងលិចប្រទេស៕
៣៖ អាជ្ញាធរអាហ្វហ្កានីស្ថាន បានអះអាងថា គ្មានមនុស្សណាម្នាក់នៅមានជីវិតនោះឡើយ ក្នុងគ្រោះថ្នាក់ធ្លាក់ឧទ្ធម្ភាគចក្រយោធាផ្ទុកមនុស្ស ២០នាក់ នៅឯស្រុក អាណាដារ៉ា (Anar Dara) នៃខេត្ត ហ្វារ៉ាហ៍ (Farah) ប្រទេសអាហ្វហ្កានីស្ថាននៅថ្ងៃពុធនេះ៕
៤៖ ទីបំផុតទីភ្នាក់ងារអវកាសអាមេរិក NASA បានសម្រេចឲ្យកែវយឺតអវកាស Kepler ចូលនិវត្តន៍ហើយ ដោយសារតែការអស់ឥន្ទនៈចាំបាច់សម្រាប់បន្តប្រតិបត្តិការស្រាវជ្រាវទៅមុខទៀត៕
៥៖ អង្គការណាតូ (NATO) បានឲ្យដឹងថា ក្រុមប្រទេសជា សម្ព័ន្ធមិត្តមួយនេះ នឹងពុំផ្លាស់ប្តូរផែនការ សម្រាប់សមយុទ្ធយោធាខ្នាតធំបំផុតរបស់ខ្លួន ដែលបាននិងកំពុងប្រព្រឹត្តទៅនៅឯប្រទេសន័រវែសឡើយ បន្ទាប់ពីរុស្ស៉ីបានប្រកាសថា នឹងធ្វើតេស្តមីស៉ីលនាដើមខែក្រោយ នៅលើដែនទឹកអន្តរជាតិដែលនៅក្បែរៗគ្នា៕
៦៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក ម៉ៃក៍ ប៉ុមប៉េអូ បានអំពាវនាវឱ្យមានការបញ្ឈប់ជាបន្ទាន់ការវាយប្រយុទ្ធគ្នាទាំងឡាយ នៅក្នុងប្រទេសយ៉េមែន ហើយថាការចរចាបញ្ចប់សង្រ្គាមស៊ីវិលដឹកនាំ ដោយអង្គការសហប្រជាជាតិ គួរតែត្រូវធ្វើឡើងនៅ ខែវិច្ឆិកាខាងមុខនេះ៕