(ជាំងស៊ូ)៖ នៅព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៨ គណៈប្រតិភូព័ត៌មានរបស់កម្ពុជា ដែលកំពុងបំពេញទស្សនកិច្ចនៅខេត្តជាំងស៊ូ បានអញ្ជើញទស្សនាកិច្ចនៅស្ថានីយ ទូរទស្សន៍ផ្សព្វផ្សាយព័ត៌មាន និងកម្មវិធីកំសាន្តដ៏ធំមួយ នៅក្នុងខេត្តជាំងស៊ូរបស់ចិន។
មន្រ្តីស្ថានីយ៍ទូរទស្សន៍ដ៏ធំនេះបានឲ្យដឹងថា ក្នុងមួយឆ្នាំស្ថានីយ៍ផលិតខ្សែភាពយន្តជាង៤០០ភាគ ដោយទទួលបានចំណុលប្រមាណជាង៧០០ពាន់លានយ៉ន់ និងមានខ្សែភាពយន្តជាច្រើនធ្លាប់ទទួលបានពានរង្វាន់អន្តរជាតិ។
មន្រ្តីស្ថានីយ៍ទូរទស្សន៍បានឲ្យដឹងបន្ថែមថា ចំណែកអង្គភាពផ្សព្វផ្សាយព័ត៌មានទាំងអស់ នៅក្នុងជាំងស៊ូ មានប្រមាណជាង៣០ស្ថាប័ន៕