(ហ្សាការតា)៖ អាជ្ញាធរអាកាសចរណ៍ឥណ្ឌូណេស៊ីបានអះអាងនៅមុននេះបន្តិចថា យន្តហោះដឹកអ្នកដំណើរមួយគ្រឿងរបស់អាកាសចរណ៍ Lion Air ដែលមានគោលដៅទៅកាន់កោះស៊ូម៉ាត្រានោះ បានធ្លាក់ក្រោយពីទើបហោះចេញពីអាកាសយានដ្ឋានអន្តរជាតិ នៅក្នុងរដ្ឋធានីហ្សាការតា បានតែបន្តិចប៉ុណ្ណោះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នាព្រឹកថ្ងៃចន្ទ ទី២៩ ខែតុលា ឆ្នាំ២០១៨។
មន្ត្រីឥណ្ឌូណេស៊ីបានបញ្ជាក់ថា យន្តហោះខាងលើនេះជាប្រភេទ Boeing 737 MAX 8 ជាប្រភេទ ២១០កៅអី បានធ្លាក់ចូលទៅក្នុងសមុទ្រនៅតាមផ្លូវហោះហើរពីទីក្រុងហ្សាការតា ទៅកាន់កោះស៊ូម៉ាត្រា ខណៈគេនៅមិនទាន់ដឹងថា តើនៅលើយន្តហោះនោះមានមនុស្សជិះសរុបប៉ុន្មាននាក់នៅឡើយទេ៕