(ពិភពលោក)៖ ដើម្បីផ្ដល់ព័ត៌មានពិត សេរី និងយុត្តិធម៌ មិនមែនជារឿងងាយនោះឡើយសម្រាប់អ្នកសារព័ត៌មាន។ អ្នកប្រកបអាជីពបែបនេះ ប្រឈមមុខនឹងគ្រោះថ្នាក់ច្រើន រហូតដល់ជីវិត។ ជាក់ស្តែងអ្នកសារព័ត៌មានរហូតដល់ចំនួនប្រមាណ៩៦០នាក់ ត្រូវបានគេសម្លាប់ក្នុងរយៈពេល ១០ ឆ្នាំចុងក្រោយនេះ។ ខាងក្រោមនេះជាប្រទេសទាំង១០ ដែលមានអ្នកសារព័ត៌មានស្លាប់ច្រើនបំផុតរាប់ចាប់ពីឆ្នាំ១៩៩២មក៖
១០៖ប្រទេស ម៉ិចស៊ីកូ អ្នកសារព័ត៌មានត្រូវគេសម្លាប់ចំនួន២៨នាក់។
៩៖ប្រទេសឥណ្ឌា អ្នកសារព័ត៌មានត្រូវគេសម្លាប់ចំនួន២៨នាក់។
៨៖ប្រទេស ស៊ីរី អ្នកសារព័ត៌មានត្រូវគេសម្លាប់ចំនួន២៩នាក់។
៧៖ប្រទេស កូឡំប៊ី អ្នកសារព័ត៌មានត្រូវគេសម្លាប់ចំនួន៤៤នាក់។
៦៖ប្រទេស ប៉ាគីស្ថាន អ្នកសារព័ត៌មានត្រូវគេសម្លាប់ចំនួន៤៨នាក់។
៥៖ប្រទេសសូម៉ាលី អ្នកសារព័ត៌មានត្រូវគេសម្លាប់ចំនួន៤៨នាក់។
៤៖ប្រទេសរុស្ស៊ី អ្នកសារព័ត៌មានត្រូវគេសម្លាប់ចំនួន៥៤នាក់។
៣៖ប្រទេស អាល់ហ្សេរី អ្នកសារព័ត៌មានត្រូវគេសម្លាប់ចំនួន៦០នាក់។
២៖ប្រទេស ហ្វីលីពីន អ្នកសារព័ត៌មានត្រូវគេសម្លាប់ចំនួន៧៣នាក់។
១៖ប្រទេសអ៊ីរ៉ាក់ អ្នកសារព័ត៌មានត្រូវគេសម្លាប់ចំនួន១៥១នាក់៕