(វ៉ាស៉ីនតោន)៖ ខ្មាន់កាំភ្លើងម្នាក់បានបើកការបាញ់ប្រហារទៅលើ ព្រះវិហារសាសនាមួយកន្លែងរបស់ជនជាតិជ្វីប នៅឯទីក្រុង Puttsburgh រដ្ឋ Pennsylvania ដោយបណ្តាលឲ្យមនុស្សយ៉ាងតិច០៨នាក់បាត់បង់ជីវិត និងជាច្រើននាក់ទៀតរងរបួស។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសេចក្តីរាយការណ៍នៃប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកអាមេរិក នៅយប់ថ្ងៃសៅរ៍ ទី២៧ ខែតុលា ឆ្នាំ២០១៨។
គួរជម្រាបថា ក្រោយមានការបង្ក្រាបពីកម្លាំងប៉ូលិស ខ្មាន់កាំភ្លើងខាងលើ ក៏ត្រូវឃាត់ខ្លួនបានសម្រេច។ សម្រាប់មូលហេតុនៅពីក្រោយសកម្មភាពបាញ់សម្លាប់មនុស្សនេះវិញ ត្រូវអាជ្ញាធរអាមេរិកសង្ស័យថា ជាការប្រកាន់ពូជសាសន៍លើជនជាតិជ្វីប៕