(ពិភពលោក)៖ នៅថ្ងៃសៅរ៍ ទី២៧ ខែតុលា ឆ្នាំ២០១៨នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួម​មាន​ទាំង​ព្រឹត្តិការ​ណ៍​នយោ​បាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះ​បើ​ចង់​ដឹង​ថា តើព្រឹត្តិ​ការណ៍​រូបភាពប្រ​ចាំ​ថ្ងៃនេះ​មាន​អ្វី​ខ្លះ​នោះ ​សូម​ទស្សនា​​​ដូច​​ខាង​ក្រោម៖

១៖ រ៉ូបូតសម្អាតធូលីដោយស្វ័យប្រវត្តិបង្ហាញសមត្ថភាព នៅសាកវិទ្យាល័យ University of British នៅក្រុង Vancouver កាណាដា​។

២៖ អ៉ីស្រាអែលបើកការវាយប្រហារទ្រង់ទ្រាយធំ នៅពួកហាម៉ាស់ នៅតំបន់ហ្គាហ្សាស្រ្ទីព (Gaza Strip)។

៣៖ ​បាតុភូត​បណ្តុំពពកចម្លែក ​កើតមាននៅលើភពអង្គារ (Mars)។

៤៖ ការបាញ់បង្ហោះគ្រាប់រ៉ុក្កែតដំបូងបំផុតរបស់ចិន ដែលអភិវឌ្ឍន៍ដោយក្រុមហ៊ុនឯកជន ទទួលបរាជ័យ។

៥៖ សត្វដំរីរហូតដល់​០៧ក្បាលងាប់​ដោយសារឆក់ខ្សែ​ភ្លើង​នៅរដ្ឋ Odisha ប្រទេសឥណ្ឌា។

៦៖ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌អាមេរិកឲ្យដឹងថា ជនសង្ស័យករណីកញ្ចប់គ្រាប់បែកច្នៃ រងការចោទប្រកាន់ពីបទឧក្រិដ្ឋ០៥ករណី និង​អាចប្រឈមជាប់ពន្ធនាគារ៥៨ឆ្នាំ។

៧​៖ ជនសង្ស័យករណីកញ្ចប់គ្រាប់បែកច្នៃនៅអាមេរិក ឈ្មោះ Cesar Sayoc Jr អាយុ៥៦ឆ្នាំ ធ្លាប់មានប្រវត្តិប្រព្រឹត្តបទល្មើស និង​ជា​អ្នកគាំទ្រម្នាក់របស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។