Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ទស្សនាបណ្តុំរូបភាព ស្តែងពីព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៨! (Photo inside)

26-10-2018 21:22

(ពិភពលោក)៖ នៅថ្ងៃសុក្រ ទី២៦ ខែតុលា ឆ្នាំ២០១៨នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួម​មាន​ទាំង​ព្រឹត្តិការ​ណ៍​នយោ​បាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះ​បើ​ចង់​ដឹង​ថា តើព្រឹត្តិ​ការណ៍​រូបភាពប្រ​ចាំ​ថ្ងៃនេះ​មាន​អ្វី​ខ្លះ​នោះ ​សូម​ទស្សនា​​​ដូច​​ខាង​ក្រោម៖

១៖ ចំពោះ​មុខការប្រជែង​សាច់ដុំ រុស្ស៊ីត្រៀមបំពាក់ប្រព័ន្ធមីស៊ីល Tor-M2DT ដល់​កងកម្លាំង​ភាគខាងជើង​ជាប់សមុទ្រទឹកកក​អាកទិច​។

២៖ ការឆ្លងវីរុសកំណាច Zika នៅរដ្ឋ Rajasthan ភាគខាងលិចឥណ្ឌា​កើនឡើងដល់​១៤០ករណី។

៣៖ ​ចិនអះអាងថា ចង់លើកស្ទួយ​ទំនាក់ទំនង​ជាមួយជប៉ុន និងរួមគ្នា​ដោះស្រាយបញ្ហា​កូរ៉េខាងជើង ក្នុងជំនួបរវាងលោក លឺ ខឺជាំង និង​លោក ស៉ីនហ្សូ អាបេ។

៤៖ ខេត្តអូគីណាវ៉ាអនុម័តសេចក្តីព្រាងច្បាប់ ដើម្បីរៀបចំធ្វើប្រជាមតិលើ​គម្រោងរបស់រដ្ឋាភិបាល​ជប៉ុន ជុំវិញការ​ផ្លាស់ប្តូរ​ទីតាំង​មូលដ្ឋាន​យោធា​អាមេរិក ដែលស្ថិតនៅលើកោះនោះ។

៥៖ កូរ៉េខាងត្បូងនិងកូរ៉េខាងជើង​ ឯកភាពគ្នាដកប៉ុស្តិ៍យាមកាមចំនួន១១កន្លែង នៅតាមបណ្តោយព្រំដែនប្រទេសទាំងពីរ នៅចុង​ខែ​វិច្ឆិកា។

៦៖ ស្រ្តីម្នាក់យកកាំបិតចាក់ក្មេងឲ្យរបួស១៤នាក់ នៅឯសាលាមត្តេយ្យមួយកន្លែង ក្នុងខេត្តស៉ីឈាន់ ភាគនិរតីប្រទេសចិន។

៧​៖ អ្នកវិទ្យាសាស្ត្រ​អង្គការ NASA ផ្តិតបាន​រូបភាពផ្ទាំង​ទឹកកកចម្លែក នៅប៉ូលខាងត្បូង​ភពផែនដី។