(ម៉ានីល)៖ ប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូតឺតេ បានប្រកាសដកតំណែងរាល់មន្ត្រីការិយាល័យគយទាំងអស់ ក្នុងនោះ រួមមានទាំងប្រធានការិយាល័យ តែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីទីភ្នាក់ងារគយមួយនេះបរាជ័យក្នុងការចាប់គ្រឿងញៀនរាប់តោន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Al Jazeera នៅរសៀលថ្ងៃសុក្រ ទី២៦ ខែតុលា ឆ្នាំ២០១៨។
ថ្លែងនៅក្នុងសុន្ទរកថានៅឯទីក្រុងម៉ានីល នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ លោក ឌូតឺតេ បានគូសបញ្ជាក់យ៉ាងដូច្នេះថា «ប្រធានការិយាល័យគយ លោក អ៊ីស៊ីដ្រូ ឡាផេណា (Isidro Lapena)តំណែង ហើយលោកនឹងត្រូវតែងតាំងជាថ្មី ឱ្យកាន់តំណែងជាអគ្គនាយកនៃអាជ្ញាធរ អប់រំបច្ចេកទេស និងជំនាញ ដែលជាទីភ្នាក់ងារបណ្ដុះបណ្ដាលមួយនៅក្នុងប្រទេសហ្វីលីពីន»។ ក៏ប៉ុន្តែ ទន្ទឹមគ្នាប្រព័ន្ធផ្សព្វផ្សាយ នៅក្នុងស្រុកជាច្រើនបានអះអាងថា លោក ឌូតឺតេ ចាត់ទុកផ្ទេរតួនាទីជាការតំឡើងតំណែង។
គួរបញ្ជាក់ថា បើតាមលោក រ៉ូឌ្រីហ្គោ ឌូតឺតេ ឧត្ដមសេនីយ៍ចូលនិវត្តន៍លោក រៃ ហ្គែរែរ៉ូ (Rey Guerrero) ដែលបច្ចុប្បន្នជាប្រធានអាជ្ញាធរឧស្សហកម្មសមុទ្រនឹងត្រូវឡើងមកកាន់តំណែងជាប្រធានការិយាល័យគយ ជំនួសលោក Isidro Lapena៕