(ពិភពលោក)៖ នៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែតុលា ឆ្នាំ២០១៨នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំងព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថា តើព្រឹត្តិការណ៍រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះ សូមទស្សនាដូចខាងក្រោម៖
១៖ កម្លាំងប៉ូលិសពិសេសនៅហ្វីលីពីន ចូលរួមធ្វើបទបង្ហាញស្តីពីសមត្ថភាពការពារសន្តិសុខ នៅលើបណ្តោយឆ្នេរកោះ Boracay។
២៖ នាយករដ្ឋមន្ត្រីជប៉ុនលោក ស៊ីនហ្សូ អាបេ ចាប់ផ្តើមបំពេញទស្សកិច្ច០៣ថ្ងៃ នៅប្រទេសចិន។
៣៖ ចិនបាញ់បង្ហោះផ្កាយរណបមួយគ្រឿងទៀតហើយ ដែលមានសមត្ថភាពអង្កេតគ្រប់មហាសមុទ្រលើផែនដី។
៤៖ ថៃពិចារណាកំណត់ជាថ្មីនូវកាលបរិច្ឆេទប្រឡងចូលសាកលវិទ្យាល័យ ដើម្បីសម្រួលឲ្យការបោះឆ្នោតសកលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៩ អាចប្រព្រឹត្តទៅយ៉ាងរលូន ដោយគ្មានអ្វីមករារាំង។
៥៖ លោក Adel Abdul Mahdi ស្បថឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ថ្មី។
៦៖ សួនផលិតថាមពលពីខ្យល់នៅកេនយ៉ា នឹងត្រូវដាក់ឲ្យដំណើរការឆាប់ៗនេះ។
៧៖ មេទ័ពអាមេរិកប្រចាំអឺរ៉ុបព្រមាន៖ សង្គ្រាមរវាងចិន និងអាមេរិកអាចផ្ទុះឡើង នៅរយៈពេល១៥ឆ្នាំទៀត ដូច្នេះអឺរ៉ុបត្រូវពង្រឹងសមត្ថភាពខ្លួនឯង។