(អាមេរិក)៖ ក្រុមការងារឆ្នោតមហាសំណាងនៅសហរដ្ឋអាមេរិក Mega Millions បានឲ្យដឹងថា នៅទីបំផុតគេបានរកឃើញអ្នកឈ្នះរង្វាន់ទឹកប្រាក់ ១.៦ពាន់លានដុល្លារ ហើយ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីវែបសាយ Bloomberg នៅល្ងាចថ្ងៃពុធ ទី២៤ ខែតុលា ឆ្នាំ២០១៨។
បើតាមសេចក្តីប្រកាសរបស់ឆ្នោត Mega Millions ឆ្នោតមួយសន្លឹកដែលបានលក់នៅរដ្ឋការ៉ូលីណាខាងត្បូង គឺមានលេខត្រូវដូចទៅនឹងសំលេងសំណាងទាំង ០៦ខ្ទង់ ដែលចេញនាយប់ថ្ងៃអង្គារសប្តាហ៍នេះ (ពេលវេលាក្នុងតំបន់)។ លេខសំណាងនោះ រួមមាន ៥, ២៨, ៦២, ៦៥, ៧០ និងលេខ Mega Ball លេខ ៥។
គួរជម្រាបថា សម្រាប់ប្រាក់រង្វាន់ ១.៦ពាន់លានដុល្លារនេះ គឺជាទំហំទឹកប្រាក់ឆ្នោតធំជាងគេបំផុតនៅលើពិភពលោក។ តាមពិតបើពុំមានអ្នកឈ្នះនាលើកនេះទេនោះ ទំហំទឹកប្រាក់នឹងកើនដល់ ០២ពាន់លានដុល្លារ សម្រាប់ការចាប់លេខផ្សងសំណាងបន្តទៀត នាថ្ងៃសុក្រសប្តាហ៍នេះ ប៉ុន្តែពេលនេះវាបានរកឃើញម្ចាស់ទៅហើយ។ ឆ្នោត Mega Millions ត្រូវបានប្រជាជនអាមេរិកទិញលេងនៅតាមរដ្ឋចំនួន ៤៤ ឯណោះ៕