(តូក្យូ)៖ គ្រោះរញ្ជួយដីដែលមានកម្រិត ៦.១រ៉ិចទ័រ បានវាយប្រហារដែនសមុទ្រនៃកោះ យ៉ូណាគុនីជីម៉ា (Yonagunijima) ក្នុងខេត្តអូគីណាវ៉ា (Okinawa) ភាគខាងត្បូងប្រទេសជប៉ុន។ នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មានចិន ស៉ីនហួរ នៅរសៀលថ្ងៃអង្គារ ទី២៣ ខែតុលា ឆ្នាំ២០១៨។
គួរជម្រាបថា បើតាមទីភ្នាក់ងារឧតុនិយមជប៉ុន JMA គ្រោះរញ្ជួយដីខាងលើមានជម្រៅ ៣០គីឡូម៉ែត្រក្រោមផ្ទៃសមុទ្រ ហើយពុំបានបង្កឲ្យហានិភ័យនៃការកើតមានរលកយក្សស៊ូណាមិនោះទេ។ បន្ថែមពីនេះនៅតំបន់ជុំវិញកោះ Yonagunijima មិនមានសេចក្តីរាយការណ៍ពីមនុស្សរងគ្រោះ និងការបំផ្លិចបំផ្លាញដោយសារហេតុការណ៍រញ្ជួយដីឡើយ៕