(តៃប៉ិ)៖ ទីភ្នាក់ងារស្ទាបស្ទង់ភូមិសាស្ត្រអាមេរិក USGS បានឱ្យដឹងថា គ្រោះរញ្ជួយដីកម្រិត ៥.៩រ៉ិចទ័រ បានវាយប្រហារលើកោះតៃវ៉ាន់ នៅថ្ងៃអង្គារនេះ ដោយបានបង្កភាពរំញ័រដល់អគារជាច្រើនៅក្នុងរដ្ឋធានីតៃប៉ិក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន Reuters នៅមុនេះបន្តិចនារសៀលថ្ងៃអង្គារ ទី២៣ ខែតុលា ឆ្នាំ២០១៨។
ក៏ប៉ុន្តែភ្លាមៗមិនទាន់មានសេចក្ដីរាយការណ៍ពីជនរងគ្រោះ ឬការបំផ្លិចបំផ្លាញនៅឡើយទេ ខណៈបើតាម USGS គ្រោះរញ្ជួយដីនេះបានវាយប្រហារនៅចំងាយ ៩៥គីឡូម៉ែត្រ ពីភាគអាគ្នេយ៍ទីក្រុងឆ្នេរ ស៊ូអៅ (Su-ao) និងមានជម្រៅរញ្ជួយ ២៦គីឡូម៉ែត្រទៅក្នុងដី។ ទីក្រុង Su-ao ស្ថិតនៅចំងាយ ៧០គីឡូម៉ែត្រពីរដ្ឋធានីតៃប៉ិ។
គួរបញ្ជាក់ថា ភ្លាមៗបែបនេះមិនទាន់មានការបញ្ជាក់ថា អាចមានមនុស្សស្លាប់ និងរបួសនោះដែលសារគ្រោះរញ្ជួយដី កម្រិតបង្គួរនេះនៅឡើយទេ៕