(កាណាដា)៖ យោងតាមទីភ្នាក់ងារស្ទាបស្ទង់ភូមិសាស្រ្តអាមេរិក USGS គ្រោះរញ្ជួយដីមួយមានកម្រិត៦.៧រ៉ិចទ័រ បានវាយប្រហារដែនសមុទ្រភាគនិរតីប្រទេសកាណាដា។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៉ី Sputnik នៅរសៀលថ្ងៃចន្ទ ទី២២ ខែតុលា ឆ្នាំ២០១៨។
ទីភ្នាក់ងារ USGS បានឲ្យដឹងថា ចំណុចរំញ័រនៃគ្រោះធម្មជាតិខាងលើ មានជម្រៅ៣៣គីឡូម៉ែត្រក្រោមផ្ទៃសមុទ្រ នៅចម្ងាយប្រហែល១៩០គីឡូម៉ែត្រ ភាគនិរតីក្រុង Port Hardy នៃខេត្ត British Columbia របស់កាណាដា។
គួរជម្រាបថា ភ្លាមៗបែបនេះ ពុំទាន់មានសេចក្តីរាយការណ៍ពីមនុស្សរងគ្រោះឬការខូចខាត ដែលបង្កឡើងដោយគ្រោះរញ្ជួយផែនដីនេះនៅឡើយទេ។ ម៉្យាងវិញទៀត ក៏មិនមានការចេញសារព្រមានពីរលកយក្សស៊ូណាមិដែរ៕