(អាមេរិក)៖ ទំហំទឹកប្រាក់នៃឆ្នោតមហាសំណាង Mega Millions នៅសហរដ្ឋអាមេរិក បានកើនដល់មួយពាន់លានដុល្លារ ដែលជាទំហំទឹកប្រាក់ដ៏ធំទីពីរ នៅក្នុងប្រវត្តិសាស្រ្តឆ្នោតផ្សងសំណាងរបស់អាមេរិក។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន ABC News នៅព្រឹកថ្ងៃសៅរ៍ ទី២០ ខែតុលា ឆ្នាំ២០១៨។
សម្រាប់លេខសំណាងនៃឆ្នោត ដែលមានប្រាក់រង្វាន់ដ៏ធំសម្បើម ដែលត្រូវបានចាប់នាយប់ថ្ងៃសុក្រសប្តាហ៍នេះ (ពេលវេលានៅអាមេរិក) គឺមានលេខ 15-23-53-65-70 និង Mega Ball លេខ ៧។ ប៉ុន្តែខណៈពេលនេះគេមិនទាន់ឃើញមានអ្នកឈ្នះនៅឡើយទេ ហើយប្រសិនបើគ្មានអ្នកមានសន្លឹកឆ្នោត ត្រូវជាមួយលេខសំណាងនេះទេនោះ ទំហំប្រាក់រង្វាន់បន្ទាប់អាចកើនដល់ ១.៦ពាន់លានដុល្លារឯណោះ។
គួរជម្រាបថា ដោយសារតែទឹកប្រាក់ដ៏ច្រើនបែបនេះ ប្រជាជនអាមេរិកនៅទូទាំងប្រទេស បានផ្អើលទិញសន្លឹកឆ្នោតផ្សងសំណាង និងនាំគ្នាស្រមៃគិតថា តើពួកគេនឹងយកថវិកា ០១ពាន់លានដុល្លារនេះទៅធ្វើអ្វីខ្លះ៕