(ពិភពលោក)៖ នៅថ្ងៃសុក្រ ទី១៩ ខែតុលា ឆ្នាំ២០១៨នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំងព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថា តើព្រឹត្តិការណ៍រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះ សូមទស្សនាដូចខាងក្រោម៖
១៖ គ្រោះបំណាក់ដីនៅរដ្ឋ Penang ប្រទេសម៉ាឡេស៉ីផ្តាច់ជិវិតមនុស្ស០៣នាក់។
២៖ អតីតឧបនាយករដ្ឋមន្រ្តីម៉ាឡេស៉ី លោក Zahid រងការចោទប្រកាន់ពីបទពួករលួយ។
៣៖ កិច្ចប្រជុំកំពូលអាស៉ី-អឺរ៉ុប (ASEM) លើកទី១២ ឈានចូលដល់ថ្ងៃទីពីរ នៅទីក្រុងព្រុចសែល ប្រទេសបែលហ្សិក។
៤៖ ប្រជាជនអាមេរិក ចូលរួមព្រឹត្តិការដើរកាន់គោមភ្លើង Light The Night Walk នៅសង្កាត់ Manhattan នៃទីក្រុងញូយ៉ក។
៥៖ ការហាត់សមត្រៀមសម្រាប់គ្រោះរញ្ជួយដី «Great Shakeout» ប្រារព្ធឡើងនៅទីក្រុង Vancouver ប្រទេសកាណាដា។
៦៖ ក្មេងស្រីយេម៉ែនពីរនាក់សាកល្បងរៀនដើរ ដោយប្រើប្រាស់ជើងសិប្បនិម្មិត។
៧៖ គ្រោះរអិលបាក់ដីដោយសារភ្លៀងធ្លាក់ខ្លាំងនៅម៉ិចស៉ីកូ បណ្តាលឲ្យមនុស្ស០៦នាក់ស្លាប់។