យោធារុស្ស៊ីអះអាងថា មានយន្តហោះបរទេសស៊ើបការណ៍សម្ងាត់ច្រើនណាស់ ហោះនៅក្បែរតំបន់ព្រំដែនរបស់ខ្លួន!
19-10-2018 11:03
(ម៉ូស្គូ)៖ យោធារុស្ស៉ីបានឲ្យដឹងថា យន្តហោះបរទេសដល់ទៅ ១៩គ្រឿង ត្រូវបានប្រទះឃើញធ្វើសកម្មភាពឆ្លបយកការណ៍សម្ងាត់ នៅក្បែរព្រំដែនប្រទេសរុស្ស៉ី កាលពីសប្តាហ៍មុន។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៉ី Sputnik នៅព្រឹកថ្ងៃសុក្រ ទី១៩ ខែតុលា ឆ្នាំ២០១៨។
ជាការឆ្លើយតប រុស្ស៉ីបានបញ្ជូនយន្តហោះចម្បាំងរបស់ខ្លួនដល់ទៅ ០៨លើក ដើម្បីរារាំងកុំឲ្យយន្តហោះបរទេសទាំងនោះ ឆ្លងចូលមកក្នុងព្រំដែនរុស្ស៉ី។
គួរជម្រាបថា កាលពី០២សប្តាហ៍មុន យន្តហោះបរទេសដល់ទៅ ២១គ្រឿង ត្រូវរុស្ស៉ីអះអាងថា បានធ្វើសកម្មភាពស៉ើបការណ៍ នៅក្បែរព្រំដែននៃប្រទេសរុស្ស៉ីផងដែរ៕