(ពិភពលោក)៖ នៅថ្ងៃព្រហស្បតិ៍ ទី១៨ ខែតុលា ឆ្នាំ២០១៨នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំងព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថា តើព្រឹត្តិការណ៍រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះ សូមទស្សនាដូចខាងក្រោម៖
១៖ ចំនួនមនុស្សស្លាប់ដោយសារព្យុះស៉ីក្លូន Titli នៅប្រទេសឥណ្ឌា កើនដល់៥៧នាក់។
២៖ ប្រមុខការទូតអាមេរិក បង្ហើបថាអាចនឹងមានការដកទណ្ឌកម្មចេញពីតួកគីវិញ ក្រោយគ្រូគង្វាលលោក Brunson ត្រូវបានដោះលែងឲ្យមានសេរីភាព។
៣៖ រុស្ស៉ីគ្រោងបំពាក់ប្រព័ន្ធមីស៉ីល S-400 មួយគ្រឿងទៀត ទៅឲ្យកងការពារដែនអាកាស ក្នុងឆ្នាំ២០១៨នេះ។
៤៖ ម្ចាស់ភាគហ៊ុនធំចំនួន៤ ស្នើឱ្យដក លោក Mark Zuckerberg ចេញពីតំណែងជាប្រធានក្រុមហ៊ុន Facebook។
៥៖ ការរាតត្បាតវីរ៉ុស Zika នៅឥណ្ឌា កើនឡើងដល់១០០ករណី។
៦៖ អនុរដ្ឋមន្ត្រីការបរទេសឥណ្ឌាលាលែងពីតំណែង ពេលកំពុងរងការចោទប្រកាន់ រឿងរំលោភបំពានផ្លូវភេទទៅលើស្ត្រីអ្នកសារព័ត៌មាន។
៧៖ រុស្ស៊ីចាប់ផ្តើមគំរោងសេវាបាញ់រ៉ុក្កែត Rokot-2 ទៅទីអវកាស ដែលអាចរកចំណូលបាន១២០លានដុល្លារក្នុងមួយឆ្នាំៗ។