(ពិភពលោក)៖ នៅថ្ងៃសៅរ៍ ទី១៣ ខែតុលា ឆ្នាំ២០១៨នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំងព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថា តើព្រឹត្តិការណ៍រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះ សូមទស្សនាដូចខាងក្រោម៖
១៖ រូបភាពក្រុង Mexico Beach នៃរដ្ឋផ្លូរីដារបស់សហរដ្ឋអាមេរិក ដែលមើលទៅស្ទើរតែបាត់ចេញពីផែនដី ដោយសារការវាយប្រហាររបស់ព្យុះហឺរិខិន Michael។
២៖ មនុស្សយ៉ាងតិច២២នាក់ស្លាប់ ដោយសារបំណាក់ដីនិងទឹកជំនន់នៅឥណ្ឌូណេស៉ី។
៣៖ អ្នកឡើងភ្នំសរុប០៩នាក់ស្លាប់ ដោយសារតែការបាក់ផ្ទាំងទឹកកក នៅតំបន់ជួរភ្នំហិម៉ាល័យ។
៤៖ រុស្ស៊ីគ្រោងបិទស្ថានីយអវកាសអន្តរជាតិ ISS បន្ទាប់ពីបានបរាជ័យក្នុងការបាញ់បង្ហោះយាន Soyuz ដ៏គួរឲ្យភ្ញាក់ផ្អើល។
៥៖ ក្រុមហ៊ុន Facebook ទទួលស្គាល់ថាក្រុម Hackers បានលួចយកទិន្នន័យពីអ្នកប្រើប្រាស់ជាង២៩លាននាក់។
៦៖ រថយន្តដឹកទំនិញបុកជាមួយរថយន្តដឹកអ្នកដំណើរ នៅប្រទេសក្រិច បណ្តាលឲ្យមនុស្សស្លាប់១១នាក់។
៧៖ ទីបំផុតរដ្ឋាភិបាលតួកគី ដោះលែងគ្រូគង្វាល លោក Brunson បន្ទាប់ពីរងសម្ពាធពីសហរដ្ឋអាមេរិក។