(រីយ៉ាដ)៖ ក្រុមហ៊ុនប្រេងរដ្ឋ អារុំាកូ (Aramco) របស់ប្រទេសអារ៉ាប៊ីសាអូឌីត បានច្រានចោលការចោទប្រកាន់ទាំងឡាយថា ខ្លួនបានដំឡើងថ្លៃប្រេងចាប់តាំងពីថ្ងៃសុក្រ សប្តាហ៍មុននេះមកម្ល៉េះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នាព្រឹកថ្ងៃសៅរ៍ ទី១៣ ខែតុលា ឆ្នាំ២០១៨។
ក្រុមហ៊ុនប្រេងខាងលើនេះបានអះអាងទៀតថា រាល់ការកែប្រែតម្លៃប្រេងនោះ គឺត្រូវតែធ្វើសេចក្តីប្រកាសតាមរយៈស្ថាប័នរដ្ឋាភិបាល ហើយកាលពីខែសីហា កន្លងទៅនេះ ក្រសួងប្រេង និងរ៉ែនៃប្រទេសអារ៉ាប៊ីសាអូឌីតធ្លាប់បានប្រកាសថា តម្លៃប្រេងគឺនឹងមិនមានការប្រែប្រួលនោះឡើយ រហូតដល់ត្រីមាសទី ៣ នៃឆ្នាំ២០១៨។
គួរបញ្ជាក់ថា ប្រទេសអារ៉ាប៊ីសាអូឌីត ដែលជាសេដ្ឋីប្រេងលំដាប់លេខ ២ លើពិភពលោកបានព្យាយាមកែសម្រួលសង្វាក់ផលិតកម្មប្រេងជារឿយៗ គិតចាប់តាំងពីឆ្នាំ២០១៥មក ដើម្បីឆ្លើយតបទៅនឹងការប្រែប្រួលនៃតម្លៃប្រេងសកល ហើយរាជាណាចក្រក៏មានគំរោងធ្វើពិពិធកម្មសេដ្ឋកិច្ច និងប្រាក់ចំណូលរបស់ខ្លួនផងដែរ៕