(ពិភពលោក)៖ នៅថ្ងៃព្រហស្បតិ៍ ទី១១ ខែតុលា ឆ្នាំ២០១៨នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំងព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថា តើព្រឹត្តិការណ៍រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះ សូមទស្សនាដូចខាងក្រោម៖
១៖ ការបញ្ជូនអវកាសយានិកពីររូបឡើង ទៅកាន់ស្ថានីយអវកាសអន្តរជាតិ ទទួលបរាជ័យដោយសារម៉ាស៉ីនគ្រាប់រ៉ុក្កែត Soyuz របស់រុស្ស៉ីមានបញ្ហា នៅពាក់កណ្តាលផ្លូវ ប៉ុន្តែអវកាសយានទិកទាំងពីរ ត្រឡប់ចុះមកដល់ផែនដីវិញដោយសុវត្ថិភាព។
២៖ ឥណ្ឌូណេស៊ី សម្រេចពន្យារទៅបិទបញ្ចប់ប្រតិបត្តិការស្វែងរកជាផ្លូវការនៅថ្ងៃសុក្រស្អែកវិញ តបតាមសំណើររបស់ប្រជាជន ខណៈសាកសពសរុប២,០៧៣នាក់ ត្រូវបានរកឃើញ ហើយ៥,០០០នាក់ទៀតនៅតែកំពុងបាត់ខ្លួន ក្នុងគ្រោះរញ្ជួយដីនិងស៊ូណាមិ ដែលបានកើតឡើងកាលពីចុងខែកញ្ញាកន្លងទៅ។
៣៖ បែកធ្លាយព័ត៌មានថា អ្នកសារព័ត៌មានម្នាក់ត្រូវបានបាញ់សម្លាប់ក្នុងស្ថានកុងស៊ុលអារ៉ាប៊ីសាអូឌីតប្រចាំតួកគី។
៤៖ ព្យុះហឺរិខិន Michael ដ៏មានឥទ្ធិពលកំពុងបោកបក់យ៉ាងសន្ធប់ ទៅលើបណ្តារដ្ឋភាគអាគ្នេយ៍សហរដ្ឋអាមេរិក។
៥៖ មីយ៉ាន់ម៉ា កំពុងសហការជាមួយអង្គការ UNESCO ដើម្បីចាត់បញ្ចូលទីក្រុងបុរាណ Bagan ជាបេតិកភណ្ឌពិភពលោក។
៦៖ គ្រោះរញ្ជួយដីកម្រិត៦.៣រ៉ិចទ័រ វាយប្រហារកោះជ្វាខាងកើត នៃប្រទេសឥណ្ឌូណេស៉ី ផ្តាច់ជីវិតមនុស្ស០៣នាក់។
៧៖ ព្យុះស៉ីក្លូនឈ្មោះថា Titli វាយប្រហារប្រទេសឥណ្ឌា បណ្តាលឲ្យមនុស្សយ៉ាងតិច០៨នាក់ស្លាប់។