(កេនយ៉ា)៖ គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ បានកើតឡើងនៅក្នុងទីក្រុង Kericho នៃភាគឦសានប្រទេសកេនយ៉ា នៅព្រឹកថ្ងៃពុធនេះតែម្តង (ម៉ោងនៅតំបន់អាហ្វ្រិកកណ្តាល) ដោយរថយន្តក្រុងដឹកមនុស្ស ៥២នាក់ បានជួបឧប្បដិហេតុនៅតាមដងផ្លូវ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានចិន ស៊ីនហួរ នារសៀលថ្ងៃពុធ ទី១០ ខែតុលា ឆ្នាំ២០១៨។
លោក James Mugera មេបញ្ជាការប៉ូលិសប្រចាំទីក្រុង Kericho បានបញ្ជាក់ថា រថយន្តក្រុងខាងលើនេះបានជួបគ្រោះថ្នាក់ចរាចរណ៍ នៅពេលកំពុងធ្វើដំណើរទៅតំបន់ Kakamega ក្រោយពីបានចាកចេញពីរដ្ឋធានីណៃរ៉ូប៊ី។
គួរបញ្ជាក់ថា មិនទាន់មានការបញ្ជាក់អំពីចំនួនមនុស្សរងរបួសនោះឡើយ ខណៈមនុស្សស្លាប់ទាំង ៤២នាក់ ក៏មិនទាន់ត្រូវបានគេដឹងថា ជាអ្នកជិះនៅលើរថយន្តក្រុងនោះទាំងអស់ ឬមួយក៏សរុបទាំងអ្នកដែលធ្វើដំណើរលើផ្លូវជាមួយគ្នា ដែលរថយន្តក្រុងបានកើតមានគ្រោះថ្នាក់ចរាចរណ៍នោះដែរ៕