(អាមេរិក)៖ អគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំនៅអង្គការសហប្រជាជាតិ (UN) លោកស្រី Nikki Haley នឹងលាលែងចេញពីតំណែងរបស់ខ្លួនហើយ ដោយលោកស្រីនឹងប្រកាសវាជាផ្លូវការ នៅពេលជួបផ្ទាល់ជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។ នេះបើតាមការចេញផ្សាយនៅមុននេះបន្តិច ដោយទីភ្នាក់ងារព័ត៌មាន AP នាយប់ថ្ងៃអង្គារ ទី០៩ ខែតុលា ឆ្នាំ២០១៨។
គួរបញ្ជាក់ថា មូលហេតុពិតប្រាកដនៃការលាលែងរបស់លោកស្រី Haley គឺមិនទាន់មានការបញ្ជាក់នោះឡើយ ខណៈដែលលោកស្រីត្រូវបានគ្រប់គ្នាមើលឃើញថា ជាមនុស្សជំនិតបំផុតរបស់លោក ដូណាល់ ត្រាំ និងទទួលបានកោតសរសើរពីប្រធានាធិបតីរូបនេះមិនដាច់ពីមាត់នោះដែរក្នុងការពារនយោបាយអាមេរិក លើឆាកអន្តរជាតិ៕