(លីយ៉ុង)៖ ប៉ូលិសបារាំង បានបើកការស៉ើបអង្កេតខ្វែងដៃខ្វែងជើង ទៅលើការបាត់ខ្លួនយ៉ាងអាថ៌កំបាំងរបស់លោក Meng Hongwei ដែលជាប្រធានស្ថាប័នប៉ូលិសអន្តរជាតិ ហៅថា Interpol ដែលមានមូលដ្ឋាននៅក្នុងប្រទេសបារាំង។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Channel News Asia នាពេលថ្មីៗនេះ។
បើតាមការរាយការណ៍ពីភរិយារបស់លោក មេប៉ូលិសអន្តរជាតិវ័យ៦៤ឆ្នាំរូបនេះ បានបាត់ខ្លួនក៏ដូចជាដំណឹង ចាប់តាំងតែពីរូបលោកបានធ្វើដំណើរទៅកាន់ប្រទេសចិន ដែលជាប្រទេសកំណើតរបស់លោក កាលពីសប្តាហ៍មុន។ បច្ចុប្បន្នលោក Meng មានទីលំនៅជាមួយភរិយានិងកូន នៅក្នុងទីក្រុងលីយ៉ុង នៃប្រទេសបារាំង។
គួរជម្រាបថា កាលពីខែវិច្ឆិកា ឆ្នាំ២០១៦ លោក Meng Hongwei បានឡើងជាប្រធានប៉ូលិស Interpol ដែលជាស្ថាប័នមានតួនាទីជួយរៀបចំកិច្ចសហប្រតិបត្តិការក្នុងការស៉ើបអង្កេតរវាងកម្លាំងប៉ូលិសអន្តរជាតិ ហើយលោកត្រូវកាន់មុខតំណែងនេះរហូតដល់ឆ្នាំ២០២០៕