(ពិភពលោក)៖ នៅថ្ងៃសុក្រ ទី០៥ ខែតុលា ឆ្នាំ២០១៨នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំងព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថា តើព្រឹត្តិការណ៍រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះ សូមទស្សនាដូចខាងក្រោម៖
១៖ ឆ្នេរសមុទ្រមួយនៅប្រទេសថៃ ត្រូវបិទមិនឲ្យទៅកម្សាន្តទៀត ព្រោះតែភ្ញៀវទេសចរបំពុលខ្លាំងពេក។
២៖ ពានរង្វាន់ណូបែលសន្តិភាពឆ្នាំ២០១៨ បានទៅលើសកម្មជនប្រឆាំងអំពើហិង្សាផ្លូវភេទ០២រូប។
៣៖ រកឃើញសាកសពកើនដល់១,៥៧១នាក់ ក្រោយគ្រោះរញ្ជួយដី និងស៊ូណាមិវាយប្រហារឥណ្ឌូណេស៊ី ខណៈប្រមាណ១,០០០នាក់នៅបន្តបាត់ខ្លួន។
៤៖ កូរ៉េខាងជើងនិងខាងត្បូង ប្រារព្ធពីធីអបអរសាទរខួបនៃកិច្ចប្រជុំកំពូលអន្តរកូរ៉េដំបូងបំផុត កាលពី២០០៧ឆ្នាំ២០០៧។
៥៖ ប៉ូលិសអាមេរិកចាប់ខ្លួនបាតុករ៣០២នាក់ ដែលតវ៉ាប្រឆាំងនឹងការតែងតាំងចៅក្រមតុលាការកំពូលរបស់លោក ដូណាល់ ត្រាំ។
៦៖ គ្រោះរញ្ជួយដីកម្រិត៥.៣រ៉ិចទ័រ វាប្រហារកោះហុកកៃដូ ប្រទេសជប៉ុន ប៉ុន្តែពុំបានបង្កគ្រោះថ្នាក់អ្វីឡើយ។
៧៖ អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Myung-bak ត្រូវបានតុលាការកាត់ទោសឱ្យជាប់ពន្ធនាគារ១៥ឆ្នាំ។