​(សេអ៊ូល)៖ តុលាការកូរ៉េខាងត្បូង នៅថ្ងៃសុក្រនេះ បានសម្រេចចិត្តផ្ដន្ទាទោសអតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Myung-bak ឱ្យជាប់ពន្ធនាគារ១៥ឆ្នាំ ពីបទពុករលួយ។ នេះបើតាមការចេញផ្សាយនៅមុននេះបន្តិច​ដោយទីភ្នាក់ងារសារព័ត៌មាន យ៉ុនហាប់ នាសៀលថ្ងៃសុក្រ ទី០៥ ខែតុលា ឆ្នាំ២០១៨។

តុលាការក្នុងទីក្រុងសេអ៊ូល បានចេញសាលក្រមផ្ដន្ទាទោស លោក Lee ឱ្យជាប់ពន្ធនាគារ១៥ឆ្នាំពីបទពុករលួយ ជាមួយនឹងប្រាក់ ពិន័យ១៣ពាន់លានវ៉ុន ឬស្មើនឹងជាង១១.៥លានដុល្លារ។ ក៏ប៉ុន្តែ អតីតប្រធានាធិបតីវ័យ៧៦ឆ្នាំ រូបនេះ មិនបង្ហាញខ្លួននៅក្នុង សវនាការនោះទេ ចំណែកឯក្រុមរដ្ឋអាជ្ញាកូរ៉េខាងត្បូង បានស្នើឱ្យតុលាការកាត់ទោសរូបលោកឱ្យជាប់ពន្ធនាគារ២០ឆ្នាំ និងពិន័យ ជាប្រាក់១៥ពាន់លានវ៉ុន ឬស្មើនឹង១៣.៣លានដុល្លារ ឯណោះ។

គួបញ្ជាក់ថា លោក Lee Myung-bak បានកាន់តំណែងជាប្រធានាធិបតីកូរ៉េខាងត្បូងរយៈពេល០៥ឆ្នាំ គឺពីឆ្នាំ២០០៨ រហូតដល់
ឆ្នាំ២០១៣៕