(វ៉ាស៉ីនតោន)៖ ក្រសួងយុត្តិធម៌អាមេរិក បានប្រកាសពីបទចោទប្រកាន់ទៅលើជនជាតិរុស្ស៉ី ០៧នាក់ ពាក់ព័ន្ធការវាយប្រហារផ្នែកព័ត៌មានវិទ្យា (Hack) និងចែកចាយព័ត៌មានមិនពិត។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៉ីនហួរ នៅរសៀលថ្ងៃសុក្រ ទី០៥ ខែតុលា ឆ្នាំ២០១៨។
បើតាមសេចក្តីថ្លែងការណ៍របស់ក្រសួងយុត្តិធម៌អាមេរិកបានឲ្យដឹងថា ជនត្រូវចោទទាំងនោះ ដែលសុទ្ធតែជាមន្រ្តីចារកម្មរបស់រុស្ស៉ី បានប្រព្រឹត្តសកម្មភាពវាយលុកតាមផ្នែកព័ត៌មានវិទ្យាលើប្រព័ន្ធកុំព្យូទ័រ លួចបន្លំអត្តសញ្ញាណ ឆបោកលុយតាមអ៉ីនធីណែត និងលាងលុយកខ្វក់ជាដើម។ ក្រៅពីនេះជនទាំង ០៤រូប ខាងលើក៏រងការចោទប្រកាន់ថា បានធ្វើទង្វើសងសឹកទៅលើក្រុមមន្រ្តីអន្តរជាតិ ប្រឆាំងការប្រើថ្នាំជំនួយកម្លាំង ដែលបានបកអាក្រាតពីការប្រើថ្នាំជំនួយកម្លាំង របស់ក្រុមអត្តពលិករុស្ស៉ីផងដែរ តាមរយៈការចែកវាយព័ត៌មានមិនល្អពីមន្រ្តីទាំងនេះ។
គួរជម្រាបថា យ៉ាងណាមិញជនត្រូវចោទទាំងអស់ សុទ្ធមានលំនៅឋានក្នុងប្រទេសរុស្ស៉ី ដូច្នេះហើយវាមានលទ្ធភាពតិចតួចប៉ុណ្ណោះ ដែលថាសហរដ្ឋអាមេរិក នឹងមានឱកាសចាប់ខ្លួនក្រុមជនទាំងនោះ៕