Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មីយ៉ាន់ម៉ា ដុតបំផ្លាញភ្លុកដំរី និងបំណែកសត្វព្រៃ តម្លៃ១.៣លានដុល្លារ ដែលរឹបអូសបានដើម្បីប្រយុទ្ធប្រឆាំងការជួញដូរខុសច្បាប់

05-10-2018 00:29

(មីយ៉ាន់ម៉ា)៖ ក្រសួងធនធានធម្មជាតិ និងអភិរក្សបរិស្ថានមីយ៉ាន់ម៉ា នៅថ្ងៃព្រហស្បត្តិ៍នេះ បានដុតបំផ្លាញចោលភ្លុកដំរី និងបំណែកសត្វព្រៃដទៃទៀត ដែលរឹបអូសបាន ដែលពិធីនេះធ្វើឡើងនៅទីក្រុង Nay Pyi Taw ដើម្បីប្រយុទ្ធប្រឆាំងនឹង ការជួញដូរសត្វព្រៃខុសច្បាប់, នេះបើយោងតាមសារព័ត៌មាន ស៊ិនហួ បានចុះផ្សាយឲ្យដឹងនាយប់ថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៨នេះ។

បំណែកសត្វព្រៃ ដែលមានតម្លៃ១.៣លានដុល្លារអាមេរិក ដែលរឹបអូសបាននេះរួមមាន៖ ភ្លុកដំរីចំនួន២៧៧, ឆ្អឹងដំរី និងសត្វព្រៃដទៃទៀត ចំនួន២២៧បំណែក, ស្បែកសត្វព្រៃចំនួន៤៥, ស្នែងសត្វចំនួន១,៥៤៤, ស្រកាសត្វពង្រួល៤៥.៥គីឡូក្រាម និងបំណែកសត្វព្រៃផ្សេងៗទៀតចំនួន១២៨៕