(ពិភពលោក)៖ នៅថ្ងៃព្រហស្បតិ៍ ទី០៤ ខែតុលា ឆ្នាំ២០១៨នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួម​មាន​ទាំង​ព្រឹត្តិការ​ណ៍​នយោ​បាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះ​បើ​ចង់​ដឹង​ថា តើព្រឹត្តិ​ការណ៍​រូបភាពប្រ​ចាំ​ថ្ងៃនេះ​មាន​អ្វី​ខ្លះ​នោះ ​សូម​ទស្សនា​​​ដូច​​ខាង​ក្រោម៖

១៖ រកឃើញ​សាកសព​កើនដល់​១,៤២៤នាក់ ក្រោយគ្រោះរញ្ជួយដី​ និងស៊ូណាមិ​វាយប្រហារ​ឥណ្ឌូណេស៊ី។

២៖ រូបថតបង្ហាញពីនាវាពិឃាត​ចិន ដេញតាមបណ្ដេញនា​វាពិឃាតអាមេរិក USS Decatur នៅក្នុងតំបន់សមុទ្រចិនខាងត្បូងកាល​ពី​ថ្ងៃ​អាទិត្យ​​សប្ដាហ៍មុន ត្រូវបានចេញផ្សាយ​នៅលើបណ្ដាញ​អ៊ីនធឺណែត។

 

៣៖ ភរិយាលោក ណាជីប រ៉ាហ្សាក់ រងការ​ចោទប្រកាន់​១៧ករណី ពាក់ព័ន្ធនឹង​អំពើពុករលួយ និងការលាងលុយ​កខ្វក់។

៤៖ អាជ្ញាធរមីយ៉ាន់ម៉ា ដុតកម្ទេចភ្លុកដំរីដែលរឹបអូសបាន ដើម្បីប្រឆាំងនឹងសកម្មភាពជួញដូរសត្វព្រៃខុសច្បាប់។

៥៖ សហរដ្ឋអាមេរិក ប្រកាសដកខ្លួនចេញពីកិច្ចព្រមព្រៀងអន្តរជាតិចំនួន២ ក្រោយចាញ់ក្ដីអ៊ីរ៉ង់នៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ)។

៦៖ បន្ទាប់ពីការទទួលមរណភាពរបស់លោក ត្រាន តៃហ្គ័ង (Tran Dai Quang) នៅទីបំផុតអគ្គលេខាធិការបក្សកុម្មុយ​និស្តវៀតណាម លោក ង្វៀន ភូត្រុង (Nguyen Phu Trong) ត្រូវបានគណកម្មាធិការមជ្ឈិមបក្សនេះ បោះឆ្នោតគាំទ្រឲ្យក្លាយជា​បេក្ខភាពមួយរូប ដើម្បី​កាន់​តំណែង​​ជា​ប្រធានាធិបតីថ្មី។

៧​៖ ទីបំផុតយាន​រុករកអឺរ៉ុប​មួយទៀត ចុះចតដោយ​ជោគជ័យលើ​អាចម៍​ផ្កាយ Ryugu។