(ពិភពលោក)៖ នៅថ្ងៃពុធ ទី០៣ ខែតុលា ឆ្នាំ២០១៨នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ ផ្ទុះភ្នំភ្លើងនៅលើកោះ Sulawesi ទីដែលទើបរង​គ្រោះរញ្ជួយដី និង​ស៊ូណាមិ​ដែលផ្តាច់ជីវិត​មនុស្ស ​១,៤០៧នាក់៕

២៖ មន្រ្តីជាន់ខ្ពស់​មួយរូបនៅវិមានក្រឹមឡាំង​បានបង្ហើប​ឲ្យដឹងថា​ ការចុះ​ហត្ថលេខាលើ​កិច្ចព្រមព្រៀង​​​ ស្តីពីការប្រគល់​ប្រព័ន្ធ​​ខែល​ការពារ​មីស៉ីល S-400 ទៅឲ្យ​រដ្ឋាភិបាល​ទីក្រុងញូដេលី នឹងត្រូវធ្វើ​ឡើងនាអំឡុងដំណើរ​បំពេញទស្សនកិច្ច នៃប្រធានាធិបតីរុស្ស៉ី​លោក វ៉្លាឌីមៀ ពូទីន ទៅកាន់​ប្រទេស​ឥណ្ឌានាសប្តាហ៍នេះ៕

៣៖ ​នាខែក្រោយ​អាចម៍ផ្កាយមានរូបរាង​យ៉ាងចម្លែកមួយ ប្រៀបដូច​ជាក្បាលខ្មោច នឹងត្រូវបានហោះ​ឆ្លងកាត់ភពផែនដី ក្នុងគម្លាតមួយយ៉ាងកៀកមិនធ្លាប់មាន ប៉ុន្តែនឹងមិន​បង្កការភ័យ​ខ្លាចអ្វីមួយនោះ​ឡើយ៕

៤៖ មេដឹកនាំមីយ៉ាន់ម៉ា​លោកស្រី អោង​សាន ស៊ូជី បានក្លាយជាមនុស្ស​ដំបូងគេបំផុត​ ដែលត្រូវបានគេ​លុបចោល​សញ្ជាតិ កតិ្តយសជាពលរដ្ឋ​កាណាដា នៅថ្ងៃអង្គារ​សប្ដាហ៍នេះ សម្រាប់ភាព​អសកម្មរបស់លោកស្រី​​ក្នុងការទប់ស្កាត់​អំពើហិង្សាប្រឆាំង​នឹង ជនជាតិដើម​ភាគតិច រ៉ូហ៊ីងយ៉ា នៅក្នុងប្រទេស​មីយ៉ាន់ម៉ា៕

៥៖ ភរិយារបស់អតីត​នាយករដ្ឋមន្រ្តីម៉ាឡោស៉ី ណាជីប រ៉ាហ្សាក់ គឺលោកស្រី រ៉ូស្មាហ៍ មែនសួរ (Rosmah Mansor) ត្រូវបានឃាត់​ខ្លួនដោយ​​អង្គភាពប្រឆាំងអំពើ​ពុករលួយ MACC នៃប្រទេស​ម៉ាឡេស៉ី ហើយអាចនឹង​រងការចោទប្រកាន់​ជាផ្លូវការ​នាពេលឆាប់ៗ ពាក់ព័ន្ធ​នឹង​រឿងអាស្រូវពុក​រលួយនៃ​មូលនិធិរដ្ឋ 1MDB៕

៦៖ អាជ្ញាធរពន្ធដារចិន​បានឱ្យដឹង​នៅថ្ងៃពុធនេះ កំពូលតារា​សម្ដែងចិនអ្នកនាង ហ្វាន ពីងពីង (Fan Bingbing) ត្រូវបាន​បង្គាប់បង់ពន្ធ​ចូលរដ្ឋវិញ និងពិន័យជាប្រាក់​រាប់រយលានយ័នពីបទ​គេចពន្ធ៕