(ហាណូយ)៖ អតីតអគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្ដវៀតណាម លោក ឌូ ម៉យ (Do Muoi) បានទទួលមរណភាពហើយកាលពីយប់ថ្ងៃចន្ទក្នុងវ័យ ១០១ឆ្នាំ។ នេះបើតាមសារព័ត៌មាននៅក្នុងស្រុក ដកស្រង់ដោយទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួរ នៅព្រឹកថ្ងៃអង្គារ ទី០២ ខែតុលា ឆ្នាំ២០១៨។
យោងតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋវៀតណាម លោក Do Muoi បានទទួលមរណភាព នៅម៉ោង ១១៖១២នាទីយប់ នៅឯមន្ទីរពេទ្យមួយក្នុងទីក្រុងហាណូយ បន្ទាប់ពីសម្រាកព្យាបាលជំងឺអស់រយៈពេលជាច្រើនខែ។ លោក Do Muoi កើតនៅខែកុម្ភៈ ឆ្នាំ១៩១៧ ក្នុងសង្កាត់ ថាញ់ទ្រី (Thanh Tri) នៃទីក្រុងហាណូយ ហើយលោកធ្លាប់កាន់តំណែងជាអតីតអគ្គលេខាធិការគណៈកម្មាធិការ មជ្ឈិមបក្សកុម្មុយនីស្ដវៀតណាមពីខែមិថុនា ឆ្នាំ១៩៩១ ដល់ខែធ្នូ ឆ្នាំ១៩៩៧។
គួរបញ្ជាក់ថា ទីភ្នាក់ងារសារព័ត៌មានរដ្ឋវៀតណាម លោក Do Muoi បានដឹកនាំប្រទេសវៀតណាម ជាមួយការធ្វើកំណែទម្រង់នយោបាយថ្មីជាច្រើន និងអភិវឌ្ឍន៍ប្រទេស រួមទាំងវិស័យការពារជាតិ៕