BREAKING NEWS ( Update): មនុស្ស៣០នាក់បាត់បង់ជីវិត បន្ទាប់ពីគ្រោះរញ្ជួយដីកម្រិត៧.៧រ៉ិចទ័រ វាយប្រហារលើប្រទេស ឥណ្ឌូណេស៊ី
29-09-2018 09:25
(ហ្សាការតា)៖ អាជ្ញាធរឥណ្ឌូណេស៊ី នៅថ្ងៃសៅរ៍នេះ បានអះអាងថាមនុស្សយ៉ាងហោចណាស់៣០នាក់បានបាត់បង់ជីវិត បន្ទាប់ពី
គ្រោះរញ្ជួយដីកម្រិតធ្ងន់ធ្ងរបំផុតមួយរហូតដល់ ៧.៧រ៉ិចទ័រ បានវាយប្រហារលើទីក្រុង Palu នៃខេត្តស៊ូឡាវ៉េស៊ី (Sulawesi) ភាគកណ្តាលប្រទេសឥណ្ឌូណេស៊ី។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី២៩ ខែកញ្ញា ឆ្នាំ២០១៨។
ជាមួយគ្នានោះដែរ បើតាមទីភ្នាក់ងារស្ទាបស្ទង់ភូមិសាស្ត្រអាមេរិក USGS រញ្ជួយដីកាលពីល្ងាចថ្ងៃសុក្រ មានកម្រិត៧.៧រ៉ិចទ័រ បានបង្កជារលកយក្សរលកយក្សស៊ូណាមិ ហើយក្រៅតែពីចំនួនអ្នកស្លាប់ និងការបំផ្លោចបំផ្លាញមនុស្ស១២នាក់ផ្សេងទៀតក៏បាន រងរបួសផងដែរ៕
គួរបញ្ជាក់ថា មុនគ្រោះរញ្ជួយដីកម្រិតធ្ងន់ កើតមានឡើងនៅល្ងាចថ្ងៃសុក្រនេះ កាលពីរសៀលថ្ងៃដដែល ក៏មានគ្រោះរញ្ជួយដីវាយប្រហារនៅខេត្តស៊ូឡាវ៉េស៊ី នេះផងដែរ ក្នុងកម្រិតបង្គួរ ៥.៩រ៉ិចទ័រ ដែលបានបណ្តាលឲ្យមនុស្សម្នាក់ស្លាប់ និង១០នាក់រងរបួស ខណៈនេះគេនៅមិនទាន់ដឹងថា ជនរងគ្រោះមានចំនួនប៉ុន្មាននាក់បន្ថែមទៀតនោះឡើយ៕