(ពិភពលោក)៖ នៅថ្ងៃសុក្រ ទី២៨ ខែកញ្ញា ឆ្នាំ២០១៨នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួម​មាន​ទាំង​ព្រឹត្តិការ​ណ៍​នយោ​បាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះ​បើ​ចង់​ដឹង​ថា តើព្រឹត្តិ​ការណ៍​រូបភាពប្រ​ចាំ​ថ្ងៃនេះ​មាន​អ្វី​ខ្លះ​នោះ ​សូម​ទស្សនា​​​ដូច​​ខាង​ក្រោម៖

១៖ នៅសហរដ្ឋអាមេរិក យន្តហោះ​ចុះចត​ខុសបច្ចេកទេស បណ្តាល​ឲ្យដាច់ខ្លួន​ជាពីរ, ពីឡុត​ពីរនាក់ស្លាប់ និងអ្នក​ដំណើរពីរ​នាក់​នៅរស់ តែរបួសធ្ងន់។

 

២៖ មេដឹកនាំអ៊ីស្រាអែល ចោទអ៊ីរ៉ង់ថាមាន​រោងចក្រ និងឃ្លាំង​ស្តុក​នុយក្លេអ៊ែរ​សម្ងាត់នៅ​ទីក្រុងតេហេរ៉ង់ ប៉ុន្តែគ្មាន​ភស្តុតាងបញ្ជាក់ទេ ខណៈទីក្រុងតេហេរ៉ង់ ទាត់ចោលការចោទប្រកាន់នេះ។

 

៣៖ ព្យុះទីហ្វុង​កំណាចមួយទៀតហើយ​កំពុងសំដៅ​មករកជប៉ុន ខណៈជើង​ហោះហើរជិត​២០០ត្រូវ​លុបចោល។

 

៤៖ យន្តហោះ​ដឹកអ្នកដំណើរ​ប៉ាពួញូហ្គីណេ ចុះចត​ហួសផ្លូវព្រលានរួចធ្លាក់ចូលក្នុងទឹក​សមុទ្រ​តែ​ម្តង។

 

៥៖ ជប៉ុនកំពុង​ត្រៀមកែច្នៃប្លាស្ទិក​ច្រើនប្រភេទ ឲ្យ​ទៅ​ជារថយន្តដើម្បី​ជិះកម្សាន្ត។

 

៦៖ យន្តហោះចម្បាំងជំនាន់ថ្មីបំផុត F-35 របស់សហរដ្ឋអាមេរិក ត្រូវប្រើប្រាស់ក្នុងសមរភូមិជាលើកដំបូង។

 

៧​៖ គ្រោះរញ្ជួយដីកម្រិតធ្ងន់ «៧.៧រ៉ិចទ័រ» វាយប្រហារកក្រើក​ភាគកណ្តាល​ឥណ្ឌូណេស៊ី។