(ពិភពលោក)៖ នៅថ្ងៃព្រហស្បតិ៍ ទី២៧ ខែកញ្ញា ឆ្នាំ២០១៨នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួម​មាន​ទាំង​ព្រឹត្តិការ​ណ៍​នយោ​បាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះ​បើ​ចង់​ដឹង​ថា តើព្រឹត្តិ​ការណ៍​រូបភាពប្រ​ចាំ​ថ្ងៃនេះ​មាន​អ្វី​ខ្លះ​នោះ ​សូម​ទស្សនា​​​ដូច​​ខាង​ក្រោម៖

១៖ តុលាការចិនប្រហារជីវិតបុរសម្នាក់ ដែលមានទោសពីបទចាក់សម្លាប់សិស្សសាលាចំនួន០៩នាក់ យ៉ាងឃោរឃៅ។

២៖ ទីបំផុតសភាអាមេរិកអនុម័ត កញ្ចប់ថវិកាជាតិ​៨៥៤​ពាន់លានដុល្លារ ដើម្បីបញ្ចៀសកុំឲ្យរដ្ឋាភិបាលជាប់គាំងហើយ​បន្ត​ដំណើរ​ទៅ​មុខ​ទៀត។

៣៖ រដ្ឋមន្រ្តីការបរទេសអាមេរិក សម្រេចថានឹងទៅធ្វើទស្សនកិច្ចនៅព្យុងយ៉ាង នៅខែក្រោយ បន្ទាប់ពីជួបពិភាក្សាជាមួយ​​ប្រមុខការទូត​កូរ៉េខាងជើង នៅញូយ៉ក។

៤៖ ជនភៀស​ខ្លួនស៊ីរីជិត១.៥លាននាក់ ត្រូវគេអះអាងថា បានត្រឡប់​ទៅប្រទេស​កំណើតវិញ ក្រោយ​សង្គ្រាម​បញ្ចប់នៅតំបន់​មួយ​ចំនួន​។

៥៖ លោក ដូណាល់ ត្រាំ ថ្លែងបែបព្រមានថា លោក ស៊ី ជិនពីង អាចនឹង​មិនមែនជាមិត្ត​របស់ខ្ញុំ​ទៀត។

៦៖ ស្រីលង្កាចាប់ខ្លួនមនុស្សប្រុសមួយចំនួន ដែលថតរូបស្រាតខោនៅឯទីសក្ការបូជា បង្ហោះលើ Facebook។

៧​៖ សហរដ្ឋអាមេរិក​បញ្ជាយន្តហោះ​ទម្លាក់​គ្រាប់បែក B-52 ចំនួន០៤គ្រឿង ឲ្យហោះឆ្វែល​លើសមុទ្រចិន​ខាងត្បូង។