(អ៊ុយក្រែន)៖ យោធាអ៊ុយក្រែនបានធ្វើតេស្ដសាកល្បងដោយជោគជ័យ នូវប្រភេទរថពាសដែកទំនើបចុងក្រោយបំផុតមួយរបស់ខ្លួនឈ្មោះ ឡេវ (Lev) ដែលអាចនឹងត្រូវបានប្រើប្រាស់ក្នុងការសន្ដោង និងជួសជុលបរិក្ខាយោធា ដែលរងការខូចខាតនៅក្នុងសង្រ្គាម ខណៈប្រទេសអឺរ៉ុបខាងកើតមួយនេះ នៅតែកំពុងមានភាពតានតឹងនៅឡើយជាមួយរុស្ស៊ី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃពុធ ទី២៦ ខែកញ្ញា ឆ្នាំ២០១៨។
នៅក្នុងសេចក្ដីថ្លែងការណ៍ចេញផ្សាយនៅថ្ងៃអង្គារសប្ដាហ៍នេះ យោធារុស្ស៊ីបានឱ្យដឹងទៀតថា រថពាសដែកឈ្មោះ Lev ត្រូវបានរចនាឡើងដោយរោងចក្រផលិតអាវុធ Lviv Armour Vehicle Factory ស្ថិតភាគខាងលិចប្រទេសអ៊ុយក្រែន។ រថពាសដែកនេះត្រូវបាន ផលិតដោយផ្អែករថក្រោះសូវៀត T-72 និងមានបំពាក់ទៅដោយស្ទូចសម្រាប់សន្ដោងទម្ងន់បាន ១២តោន ជាមួយខែ្សកាបប្រវែង ២០០ម៉ែត្រ ព្រមទាំងកាំភ្លើងយន្ដ ១២.៧មីលីម៉ែត្រ ដើម្បីការពារខ្លួនផងដែរ។
គួរបញ្ជាក់ថា រថពាសដែក Lev មានកៅអីអង្គុយចំនួន ០៣ អាចបើកបរក្នុងល្បឿន ៦០គីឡូម៉ែត្រ ក្នុងមួយម៉ោងហើយវាគ្រោងនឹងត្រូវ ចាប់ផ្ដើមផលិតក្នុងពេលឆាប់ៗនេះ៕